ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងមហាផ្ទៃ និងដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញារដ្ឋបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ

ចែករំលែក៖

ភ្នំពេញ ៖ ប្រកាសលេខ២២៣៩ ប្រក ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ ស្ដីពីការបង្កើត និងដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញារដ្ឋបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្រសួងមហាផ្ទៃ សម្រេច : 

ប្រការ១..បង្កើតនិមិត្តសញ្ញារដ្ឋបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានរូបរាង រូបភាព និងលក្ខណៈដូចខាងក្រោម៖

-និមិត្តសញ្ញាមានរាងមូលដែលព័ទ្ធដោយខ្សែវណ្ឌបីជាន់ពណ៌មាសនិងពណ៌ស បង្ហាញអំពី ដែនដីរបស់រដ្ឋបាលស្រុក ក្របីព្រៃមួយគូសម្បុរពណ៌ខ្មៅ ជាតំណាងឱ្យក្របីព្រៃទាំងឡាយដែលបានរស់នៅតំបន់ខ្ពង់រាបព្រៃនប់ តាំងពីសម័យបុរាណកាល ទម្រពណ៌មាសទ្រក្របីបង្ហាញអំពីដែនដី ភោគទ្រព្យ និងធនធានធម្មជាតិក្នុងវិស័យកសិកម្ម

– អក្សរឈ្មោះ“រដ្ឋបាលស្រុកព្រៃនប់ មានពណ៌ស រំលេចក្នុងខ្សែបូពណ៌ក្រហមអមដោយខ្សែបូពណ៌ខៀវក្បាច់កន្ទុយហង្សពណ៌មាសនៅអមសងខាងទម្រ និងក្បាច់ភ្ញីទេសពណ៌មាសនៅខាងក្រោមខ្សែបូ បង្ហាញអំពីរចនាបថនៃអរិយធម៌ និងវប្បធម៌របស់ខ្មែរ ផ្ទៃពណ៌សបង្ហាញអំពីភាពថ្លាស្អាត ស្មោះត្រង់ ភាពត្រជាក់ត្រជំ សុខដុមរមនា។

ប្រការ២..ដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញារដ្ឋបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដូចមានភ្ជាប់ជាឧបសម្ព័ន្ធនៃ

ប្រកាសនេះ។

និមិត្តសញ្ញារដ្ឋបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវប្រើប្រាស់ជាផ្លូវការ ដូចខាងក្រោម៖

ដាក់នៅកន្លែងធ្វើការងារនៅរដ្ឋបាលស្រុកព្រៃនប់

 – ប្រើប្រាស់នៅលើលិខិត ស្រោមសំបុត្រ និងឯកសារផ្លូវការពាក់ព័ន្ធរបស់រដ្ឋបាលស្រុកព្រៃនប់

ប្រការ៣..ប្រើប្រាស់ក្នុងពិធីនានាដែលសមស្រប និងប្រើប្រាស់ក្នុងកិច្ចការជាផ្លូវការផ្សេងៗ តាមការចាំបាច់

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។ 

ប្រការ៤..អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គស្នងការនៃអគ្គស្នងការដ្ឋាន នគរបាលជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ អគ្គនាយកនៃអគ្គនាយកដ្ឋាន សវនកម្មផ្ទៃក្នុង ប្រធានអង្គភាពផ្សេងទៀតចំណុះក្រសួងមហាផ្ទៃ ក្រុមប្រឹក្សានិងគណៈអភិបាលខេត្តព្រះសីហនុ ក្រុមប្រឹក្សានិងគណៈអភិបាលស្រុកព្រៃនប់ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕,

ដោយ ៖ សិលា


ចែករំលែក៖