ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងអប់រំ ចេញលិខិតអបអរសាទរ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានរៀបចំកម្មវិធីបំបែកឯកទគ្គកម្ម “បេះដូងច្រើនជាងគេលើពិភពលោក”

ចែករំលែក៖

ភ្នំពេញ ៖ សារលិខិតអបអរសាទរ  គោរពជូន

លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា

យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ បុគ្គលិក មន្ត្រីរាជការ និងសិស្សានុសិស្សទាំងអស់ នៃក្រសួងអប់រំ យុវជន និងកីឡា មានសេចក្តីរីករាយជាអនេកប្បការ និងសូមអបអរសាទរជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ដែល បានរៀបចំឱ្យមានកម្មវិធីបំបែកឯតទគ្គកម្ម “បេះដូងច្រើនជាងគេលើពិភពលោក ដែលចាត់ទុកជាសកម្មភាព មួយ នៃយុទ្ធនាការ #Beyond TheGames ដើម្បីចូលរួមអបអរសាទរក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ។ យើងខ្ញុំ សូមកោតសរសើរដោយស្មោះអស់ពីបេះដូង ចំពោះការចូលរួម ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សមាជិក សមជិកា នៃសហភាពសហព័ន្ធយុវជនកម្ពុជាទាំងអស់ យុវជន យុវនារី ព្រមទាំងប្រជាពលរដ្ឋទូទាំង ប្រទេស ក្រោមកិច្ចសហការជាមួយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម (CAMSOC-CAMAPGOC) ដែលបានចំណាយកម្លាំងកាយ ចិត្ត ពេលវេលា ដើម្បីចូលរួមបត់បេះដូងរួមគ្នា ដែលជាភាសាបេះដូងសម្រាប់កម្ពុជា និងបង្ហាញឱ្យពិភពលោកបានឃើញថា កម្ពុជា៖ ប្រទេសតូច បេះដូងធំ។ សូម ឯកឧត្តមប្រធានសហភាពសហព័ន្ធយុវជនកកម្ពុជា ទទួលនូវគារវកិច្ចដ៏ស្មោះពីយើងខ្ញុំ ៕

ដោយ ៖ សិលា


ចែករំលែក៖