ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង លោក អ៊ុំ រាត្រី , លោក គួច ចំរើន, លោក អ៊ុន ចាន់ដា ជាអភិបាល នៃគណៈអភិបាលខេត្តបន្តទៀត !

ចែករំលែក៖

ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំង ឧត្តមមន្ដ្រី ក្របខ័ណ្ឌមន្ដ្រីរដ្ឋបាលជាន់ខ្ពស់ នៃក្រសួងមហាផ្ទៃ ចំនួន៣នាក់ ទទួលបានការតែងតាំងមុខតំណែងជា អភិបាល នៃគណៈអភិបាលខេត្ត សម្រាប់អាណត្តិទី២ ក្នុងសមត្ថកិច្ចដដែល ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤២៣/៦៥១ ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ រួមមាន ៖

១-លោក អ៊ុំ រាត្រី ឋានន្តរស័ក្ដិឧត្តមមន្ដ្រី ថ្នាក់លេខ៤ ជា អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ

២-លោក គួច ចំរើន ឋានន្តរស័ក្ដិឧត្តមមន្ដ្រី ថ្នាក់លេខ២ ជា អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ

៣-លោក អ៊ុន ចាន់ដា ឋានន្តរស័ក្ដិឧត្តមមន្ដ្រី ថ្នាក់លេខ២ ជា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ។

ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ៕

ដោយ ៖ សិលា


ចែករំលែក៖