តាមរបាយការណ៍របស់ Bloombergបានឱ្យដឹងថា ឥណ្ឌាបាននាំចូលប្រេងពីរុស្ស៊ីកម្រិតខ្ពស់បំផុតមិនធ្លាប់មានជាមួយនឹង 1.64 លានបារ៉ែលក្នុងមួយថ្ងៃក្នុងខែមីនាឆ្នាំ 2023 ច្រើនជាងទ្វេដងនៃអ្វីដែលខ្លួនបានទិញពីប្រទេសអុីរ៉ាក់ដែលជាប្រទេសផ្គត់ផ្គង់ប្រេងប្រពៃណីកំពូលនៃប្រទេសអាស៊ីខាងត្បូងនេះ។
យោងតាមទិន្នន័យពីអ្នកតាមដានទីផ្សារថាមពល Vortexa បានឱ្យដឹងថា ប្រទេសរុស្ស៊ីបានបន្តជាអ្នកផ្គត់ផ្គង់ប្រេងឆៅដ៏ធំបំផុតរបស់ឥណ្ឌាសម្រាប់រយៈពេលប្រាំមួយខែជាប់ៗគ្នា ដែលមានចំនួនច្រើនជាងមួយភាគបីនៃការនាំចូលប្រេងសរុបរបស់ប្រទេសឥណ្ឌា។
ការនាំចេញប្រេងឆៅរបស់រុស្ស៊ីទៅឥណ្ឌាបានលើសពី ១.៦២ លានបារ៉ែលក្នុងមួយថ្ងៃៗដែលបានកត់ត្រាក្នុងខែកុម្ភៈ ដែលធ្វើឱ្យប្រទេសនេះក្លាយជាអ្នកផ្គត់ផ្គង់ប្រេងកំពូលរបស់ឥណ្ឌាក្នុងរយៈពេលប្រាំមួយខែជាប់គ្នា។
ទិន្នន័យក៏បង្ហាញផងដែរថា ការនាំចូលប្រេងក្នុងខែមីនារបស់ឥណ្ឌាពីរុស្ស៊ីបានកើនឡើងគួរឱ្យកត់សម្គាល់បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ 2022។ ក្នុងខែមីនា ឆ្នាំ 2022 ប្រទេសអាស៊ីខាងត្បូងបានទិញត្រឹមតែ 68.600 បារ៉ែល តិចជាងប្រហែល 24 ដងក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំនេះ។
ចំណែកការនាំចូលប្រេងរបស់រុស្ស៊ីក្នុងប្រទេសឥណ្ឌាបានកើនឡើងដល់ ៣៤% ក្នុងខែមីនា ដែលស្មើនឹងទ្វេដងនៃប្រទេសផ្គត់ផ្គង់កំពូលតាមប្រពៃណីគឺអុីរ៉ាក់។ ដូច្នោះហើយ ប្រទេសអុីរ៉ាក់ត្រូវបានគេរាយការណ៍ថាបានដឹកជញ្ជូនប្រេង 821.952 បារ៉ែលទៅកាន់ប្រទេសឥណ្ឌា ដែលធ្វើឱ្យវាក្លាយជាអ្នកផ្គត់ផ្គង់ប្រេងធំជាងគេទីបីរបស់ឥណ្ឌាបន្ទាប់ពីអារ៉ាប៊ីសាអូ៊ឌីតជាមួយនឹងការនាំចេញប្រេង 986.288 បារ៉ែល៕ ដោយ៖ ធីរីណា
រូបថត៖ AFP