ព័ត៌មានទាន់ហេតុការណ៍៖

អបអរសាទរម្ចាស់ពានរង្វាន់សម្តេចតេជោ សែន សម្រាប់ជ័យលាភី នាយកសាលាល្អ គ្រូបង្រៀនល្អ និងពានរង្វាន់សាលាស្អាត ឆ្នាំសិក្សា២០២១-២០២២

ចែករំលែក៖

ភ្នំពេញ៖ ពានរង្វាន់សម្តេចតេជោ សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ត្រូវបានប្រគល់ជូនជ័យលាភី នាយកសាលាល្អ គ្រូបង្រៀនល្អ គ្រូបង្រៀនល្អភាសាខ្មែរ និងគណិតវិទ្យាថ្នាក់ទី១ ថ្នាក់ទី២ និងថ្នាក់ទី៣ និងពានរង្វាន់សាលាស្អាត ឆ្នាំសិក្សា២០២១-២០២២។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់កិត្តិយសជូនពានរង្វាន់ដល់ម្ចាស់ជ័យលាភី ដែលកម្មវិធីនេះត្រូវបានប្រារព្ធឡើងនាព្រឹកថ្ងៃទី៣ នៃសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២១-២០២២ និងលើកទិសដៅឆ្នាំសិក្សា២០២២-២០២៣។ 

សូមជម្រាបថានារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២១-២០២២ និងលើកទិសដៅឆ្នាំសិក្សា២០២២-២០២៣៕ 

ដោយ ៖ សិលា

 


ចែករំលែក៖