ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែបម្រើ Bennacer ជួយឱ្យ AC Milan យកឈ្នះ Napoli ក្នុងជើងទី១

ចែករំលែក៖

គ្រាប់បាល់ស៊ុតបញ្ចូលទី១គ្រាប់ក្នុងតង់ទី១របស់ Ismael Bennacer បានជួយឱ្យ AC Milan មានប្រៀបលើក្រុម Napoli ក្នុងជើងទី១នៃការប្រកួតវគ្គ១/៤ផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League រវាងក្រុមអុីតាលីទាំង២កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែមេសានេះ។

ខ្សែបម្រើសញ្ជាតិអាល់ហ្សេរីខាងលើនេះបានស៊ុតបាល់បញ្ចូលទីបន្ទាប់ពីកីឡាករ Braham Diaz បញ្ជូនឲ្យយ៉ាងល្អនៅនាទីទី៤០។ ចំណែកក្រុម Napoli ក៏មានឱកាសផងដែរ ដោយកីឡាករ Andre-Frank Zambo Anguissa ព្យាយាមស៊ុតបញ្ចូលទីក្នុងតង់ទី២ ប៉ុន្តែត្រូវបានគ្រប់គ្រងយ៉ាងល្អដោយខ្សែការពារក្រុម AC Milan។

AC Milan ក៏​មានឱកាសរកគ្រាប់បាល់ទី២​ផង​ដែរ នៅ​ពេល​ដែល​ការ​តែត​បាល់​របស់ Simon Kjaer បាន​ខ្ទាតបាល់ចេញ​ពី​ផ្នែក​ខាងក្រោម​របារទី។

Napoli ក្នុងវគ្គ៨ក្រុមចុងក្រោយ Champions League ជាលើកទី១ នៅរដូវកាលនេះ ដោយបង្ហាញពីជំនឿចិត្តក្រោយពីការនាំមុខ១៦ពិន្ទុនៅលើកំពូលតារាងនៅលីកកំពូលអុីតាលី Serie A។

ក្នុងការប្រកួតនោះផងដែរ កីឡាករ Zambo Anguissa របស់ Napoliបានទទួលកាតក្រហមនៅនាទីទី៧៤ ក្រោយពីមានកំហុសទៅលើកីឡាកររបស់ AC Milan។

AC Milan ដែលបានឈ្នះ ៤-០ នៅ Napoli កាលពី១០ថ្ងៃមុនក្នុងក្របខ័ណ្ឌ Serie A បានទទួលរងនូវបរាជ័យម្តងទៀតនៅ Champions League។

គ្រាប់ជ័យជម្នះនៅនាទីទី៤០នេះ បានជួយឲ្យ AC Milan មានក្តីសង្ឃឹមសម្រាប់ការប្រកួតជើងទី២នៅទឹកដី Napoli ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖