ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជម្រាបមក លោក លោកស្រី លោកឧកញ៉ាម្ចាស់ស្ថានីយទូរទស្សន៍ប្រព័ន្ធផ្សព្វផ្សាយទាំងអស់
កម្មវត្ថុ ស្តីពីការផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធផ្សព្វផ្សាយនានាក្នុងអំឡុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។
យោង: លិខិតលេខ០០៦/២០២៣ របក ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិរៀបចំការ ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។
តាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបជូន លោក លោកស្រី លោកឧកញ៉ា អគ្គនាយក អគ្គនាយិកាស្ថានីយ ទូរទស្សន៍រដ្ឋ និងឯកជន ព្រមទាំងម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ជ្រាបថា នៅ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលនឹងបើកពិធីប្រកួតជាផ្លូវការនៅថ្ងៃទី០៥-១៧ ខែ ឧសភា និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ និងបើកការប្រកួតជាផ្លូវការនៅថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣។ នៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ គណៈកម្មាធិការជាតិ CAMSOC អនុញ្ញាតឱ្យប្រព័ន្ធផ្សព្វ ផ្សាយទាំងអស់ផ្សាយពាណិជ្ជកម្មតាមការកំណត់ដូចខាងក្រោម៖
១-ចំពោះកីឡា២១ ប្រភេទដែលគណៈកម្មាធិការជាតិ CAMSOC ប្រគល់ជូនទូរទស្សន៍ក្នុងស្រុកផលិត អាចរកការឧបត្ថម្ភ (Sponsor) កម្មវិធីផ្សាយដោយសេរី ទោះបីជាក្រុមហ៊ុនឧបត្ថម្ភនោះប្រកួតប្រជែង់(Competitors) ជាមួយក្រុមហ៊ុនឧបត្ថម្ភផ្លូវការរបស់ SEA Games-AEAN Para Games ក៏ដោយ។
២-ចំពោះកីឡា១៦ប្រភេទដែលផលិតដោយក្រុមហ៊ុនបរទេស (CSTV-SGTV) ទូរទស្សន៍ក្នុងស្រុកទទួលបានសិទ្ធិផ្សាយបន្តផ្ទាល់ដោយសេរី និងអាចរក Sponsors ចាក់ផ្សាយបានគ្រប់ពេលនៅម៉ោងសម្រាក។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោកឧកញ៉ា លោក លោកស្រីចាត់ចែងអនុវត្តតាមការគួរ ៕
ដោយ ៖ សិលា