ព័ត៌មានទាន់ហេតុការណ៍៖

លោក ប៉េង ពោធិ៍សា អញ្ជើញជួបសំណេះសំណាល និងជូនដំណើរយោធិននៃកងរាជអាវុធហត្ថ ដែលទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ចំនួន៤៨នាក់ មុនចេញទៅហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ ខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តស្វាយរៀង ៖ នៅថ្ងៃទី១៧ខែមេសាឆ្នាំ២០២៣ លោក ប៉េង ពោធិ៍សា អភិបាលរងខេត្ត តំណាងលោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញជួបសំណេះសំណាល និងជូនដំណើរយោធិននៃកងរាជអាវុធហត្ថ ដែលទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ចំនួន៤៨នាក់ មុនចេញទៅហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ ខេត្តកំពង់ឆ្នាំង។

ពិធីនេះមានការចូលរួមពី លោកឧត្ដមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, លោកឧត្ដមសេនីយ៍ត្រីស្នងការរងនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត នាយកទីចាត់ការ ហិរញ្ញវត្ថុសាលាខេត្ត និងក្រុមគ្រួសារ អាណាព្យាបាលយោធិន។

លោក អភិបាលរងខេត្ត បានមានប្រសាសន៏ថា ការជ្រើសរើសមន្ត្រីកងរាជអាវុធហត្ថថ្មីនេះ គឺជាការបង្ហាញអំពីការយកចិត្តទុកដាក់ ពីសំណាក់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអាជ្ញាធរដែនដីខេត្តស្វាយរៀង ចំពោះការស្ម័គ្រចិត្តរបស់ប្អូនៗយុវជន ចូលបម្រើក្នុងកងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌឱ្យកងរាជអាវុធហត្ថ ដើម្បីបម្រើប្រទេសជាតិមាតុភូមិនៃយើង។

លោកអភិបាលរងខេត្ត ក៏សូមផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវថែទាំសុខភាពឱ្យបានល្អ ត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រ និងត្រូវជឿជាក់លើរាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ដោយត្រូវធ្វើជាគំរូក្នុងការប្រតិបត្តិច្បាប់បន្តលើកកម្ពស់ស្មារតីស្រឡាញ់ជាតិ ស្រឡាញ់ប្រទេស លះបង់ផលប្រយោជន៍ផ្ទាល់ខ្លួនឱ្យច្រើន និងទុកជាតិ ទុកប្រជាជនឱ្យខ្ពស់ជាងផលប្រយោជន៍ខ្លួន ៕

ដោយ៖ សុថាន


ចែករំលែក៖