ខេត្តព្រៃវែង ៖ នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានអញ្ជើញចុះមកដល់ស្រុកកំពុងតែល្បី បាភ្នំ! ខេត្តព្រៃវែង ហើយលោក លើកទឹកចិត្ត គាំទ្រ សមត្ថកិច្ច មានឆន្ទៈបង្ក្រាបបទល្មើសនានា ។ នេះជាការបង្ហោះលើ facebook ផ្លូវការ របស់លោក។
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង នាមសរសេរថា, មានឱកាសលើកទី១ចុះប្រជុំតាមស្រុក ។ គឺស្រុកកំពុងតែល្បី បាភ្នំ! ខ្ញុំលើកទឹកចិត្ត ខ្ញុំគាំទ្រកាលបើបងៗប្អូនៗមានឆន្ទៈបង្ក្រាបបទល្មើសនានា ហើយថ្ងៃនេះខ្ញុំក៏ស្នើសុំឱ្យបងៗប្អូនៗបន្តយុទ្ធនាការបង្ការ បង្ក្រាបបទល្មើសឱ្យខ្លាំងថែមទៀតបើវាមានការកើតឡើងនៅមូលដ្ឋានយើង ក៏ប៉ុន្តែបងៗប្អូនៗត្រូវពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈឡើងវិញផងដែរ និងត្រូវយល់ដឹងថា ពេលណាយើងគួរប្រើអាវុធពេលណាយើងមិនគួរប្រើអាវុធ? ការធ្វេសប្រហែលតែបន្តិចអាចឱ្យយើងមានវិប្បដិសារីមួយជីវិត ។
លោកស្នងការបន្តថា, ធ្វើជានគរបាលត្រូវតែឈរគោលការណ៍ សុជីវធម៌ សីលធម៌ ស្មោះត្រង់ ស្រលាញ់ប្រជាជនឱ្យដូចស្រលាញ់គ្រួសារយើងនោះពួកយើងនឹងទទួលបានការស្រលាញ់ដែលកាត់ថ្លៃមិនបានតបមកវិញ ❤️ ស្រុក បាភ្នំ 💪🏼។
សូមបញ្ជាក់ថា , លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង ទោះជាមានវ័យក្មេងបន្តិច ប៉ុន្តែលោកមិនមែនក្មេងសេចក្តីឡើយ មានចំណេះដឹង សមត្ថភាព បទពិសោធន៍ ក្នុងជួរកងកម្លាំង ប្រកបដោយសីលធម៌ វិជ្ជាជីវៈ មានគុណធម៌ សច្ចធម៌ ការបំពេញតួនាទីភារកិច្ច យកច្បាប់ជាមូលដ្ឋានគ្រឹះ និងបង្កើតឲ្យមាន ការសហការសាមគ្គីផ្ទៃក្នុង ដើម្បីធ្វើឲ្យអង្គភាពមួយ មាឌភាពជោគជ័យ ដោយការងារពិតប្រាកដ ជាមួយនឹងភាពទទួលខុសត្រូវ ។
ប្រជាពលរដ្ឋខេត្តព្រៃវែង ទាំង ១៣ក្រុង-ស្រុក និងមើលឃើញ អំពីសកម្មភាពដឹកនាំរបស់គាត់ ពិតណាស់ គឺលើកតម្កល់ផលប្រយោជន៍ជាតិជាធំ បម្រើការពារប្រជាពលរដ្ឋដោយគ្មានលក្ខខណ្ឌ ៕
ដោយ ៖ សិលា