កាលពីថ្ងៃទី១៨ ខែមេសា គេហទំព័រព័ត៌មាន Pravda (រុស្ស៊ី) បានដកស្រង់សម្តីលោក Oleg Kotenko ដែលជាបេសកជនពិសេសទទួលបន្ទុកបញ្ហាអ្នកបាត់ខ្លួនក្នុងកាលៈទេសៈពិសេសរបស់អ៊ុយក្រែន ដោយនិយាយថា គិតត្រឹមខែមេសា ឆ្នាំ២០២៣ ទាហានអ៊ុយក្រែនប្រហែល ៧០០០នាក់ត្រូវបានសន្មតថាបាត់ខ្លួន។
មនុស្សទាំងនេះអាចត្រូវបានភាគីរុស្ស៊ីចាប់ដាក់គុក ឬស្លាប់ក្នុងសមរភូមិក្នុងពេលបំពេញកាតព្វកិច្ច។ មន្ត្រីរូបនេះសង្ឃឹមថា ទាហានដែលបាត់ខ្លួននៅមានជីវិត ហើយត្រូវបានភាគីរុស្ស៊ីឃុំខ្លួន។
អាជ្ញាធរក្រុងគៀវត្រូវបានគេរំពឹងថានឹងប្រមូលសំណាក DNA ចាំបាច់ពីអ្នកជ្រើសរើស ដើម្បីងាយស្រួលក្នុងការកំណត់អត្តសញ្ញាណនាពេលអនាគត។ យោងតាមមន្ត្រីខាងលើ ការប្រមូលព័ត៌មានយ៉ាងច្រើនអំពីហ្សែនរបស់ទាហានអាចចាប់ផ្តើមពីចុងខែមេសា ឆ្នាំ២០២៣។
ទាំងរុស្ស៊ីនិងអ៊ុយក្រែន រហូតមកដល់ពេលនេះ កម្របានប្រកាសអំពីចំនួនទាហានស្លាប់ ឬបាត់ខ្លួនក្នុងជម្លោះ ដែលបានអូសបន្លាយជាងមួយឆ្នាំមកនេះ។ ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើង ភាគីទាំងពីរបានធ្វើការដោះដូរអ្នកទោសជាច្រើន។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃទី១៨ ខែមេសា ថា ប្រទេសនេះទទួលបានសេរីភាពឡើងវិញនៃទាហានជាង ២២០០នាក់។
ថ្មីៗនេះ ទីក្រុងមូស្គូ និងគៀវបានដោះដូរអ្នកទោសរាប់រយនាក់ក្នុងឱកាសបុណ្យគ្រិស្តអូស្សូដក់បុណ្យ Easter។ ជនជាតិអ៊ុយក្រែនដែលបានត្រឡប់មកវិញលើកនេះ រួមមានទាហានឆ្មាំព្រំដែន សមាជិកឆ្មាំជាតិ និងនាវិក៕
ដោយ៖ ធីរីណា(រូបថត ៖ AP)