ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកំពុងឈប់ចាំភ្លើងស្តុបស្រាប់តែឡំប្រឺតាបើកមកបុកពីក្រោយគាបជាប់គ្នារងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បេីករថយន្តMazda Cx-5កំពុងឈប់រង់ចាំភ្លើងស្តុបស្រាប់តែមានបុរសម្នាក់បេីកឡំប្រឺតាមកពីក្រោយបុកគាបជាប់រងការខូចខាត។ 

    ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២០​ ខែមេសា​ ឆ្នាំ២០២៣​ នៅចំណុចភ្លើងស្តុបអង់តែនទួលគោក​ តាមបណ្តោយផ្លូវលេខ២៨៩​ ស្ថិតក្នុងសង្កាត់បឹងកក់ទី១​ ខណ្ឌទួលគោក។ 

    តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីករថយន្តម៉ាកMazda cx5​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2AM-2273 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២៨៩​ក្នុងទិសដៅពីត្បូងទៅជេីង ខណៈមកដល់ចំណុចកេីតហេតុក៏ឈប់រង់ចាំភ្លេីងពណ៌ខៀវស្រាប់តែមានបុរសម្នាក់បេីកឡំប្រឺតាមកពីក្រោយជ្រុលទៅបុកពេញទំហឹងបណ្តាលឱ្យគាបជាប់គ្នារងការខូចខាតយ៉ាងដំណំ តែមិនមានមនុស្សរងរបួសនោះទេ។ 

    ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុធ្វេីការសម្របសម្រួលទៅលេីភាគីទាំងសងខាងដេីម្បីបញ្ចប់រឿងនៅកន្លែងកេីតហេតុ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖