ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី១៩ មេសា ចំនួន ៨ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ១៩នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន ១៩នាក់ (ស្រី ០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៨ករណី ទូទាំងប្រទេសនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ម្សិលមិញ​។ ដូច្នេះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! 

ក្នុងចំណោមជនសង្ស័យចំនួន ១៩នាក់ រួមមាន៖ ជួញដូរ ២ករណី ឃាត់ ២នាក់ (ស្រី ០នាក់)​ ,ដឹកជញ្ជូន រក្សាទុក ២ករណី ឃាត់ ៣នាក់ (ស្រី ០នាក់)​ និងប្រើប្រាស់ ៤ករណី ឃាត់ ១៤នាក់ (ស្រី ០នាក់)។​ រីឯ​វត្ថុតាងដែលចាប់យកបានរួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ៣,២៧ក្រាម និង៣កញ្ចប់តូច។

ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផលខាងលើ ៧អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាលជាតិ​ ៦អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ ១អង្គភាព​ មានដូចខាងក្រោម​៖

*១ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៦៥ក្រាម។

*២ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ២កញ្ចប់តូច។

*៣ / រាជធានីភ្នំពេញ៖ ប្រើប្រាស់ ៣ករណី ឃាត់ ៤នាក់។

*៤ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១០នាក់។

*៥ / ស្វាយរៀង៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

*៦ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ១កញ្ចប់តូច។

ដោយឡែក​កងរាជអាវុធហត្ថ ៖ ១អង្គភាព

១ / កោះកុង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ២,៦២ក្រាម ៕

ដោយ​៖ សហការី


ចែករំលែក៖