ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាព ប្រើហិង្សាមានស្ថានទម្ងន់ទោស ( ប្រើកាំបិតបុ័ងតោកាប់ជនរងគ្រោះរងរបួសជាទម្ងន់យកទូរស័ព្ទដៃ ) នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១២និង ៣០នាទីនៅចំណុចផ្ទះលេខ១៤៦B ផ្លូវ១០០៣ ក្រុមទី៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះ ឈ្មោះ ឆេង លីហ៊ាង ភេទប្រុស អាយុ១២ឆាំ្ន មុខរបរសិស្ស មានទីលំនៅផ្ទះលេខ១៤៦B ក្រុមទី៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក រាជធានីភ្នំពេញ ( រងរបួសធ្ងន់ រយះម្រាមដៃអស់បី រយះសាច់ថ្ងាស់ និងរយះសាច់ចំកណ្ដាលក្បាល ) ។
ចំណែកជនសង្ស័យឈ្មោះ ហុីម រ៉ូនី ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ ជ្រោយអណ្ដែត ស្រុកមុខកំពូល ខេត្ត កណ្តាល (ប្រេីប្រាស់សារធាតុញៀន) ។
* សំភារៈដកហូតរួមមាន ៖
១_ទូរស័ព្ទដៃចំនួន ០៣ គ្រឿង ក្នុងនោះរួមមាន :
_ ទូរស័ព្ទម៉ាក IPhone ០១ គ្រឿង
_ ទូរស័ព្ទម៉ាក Samsung ០១ គ្រឿង
_ ទូរស័ព្ទម៉ាក Oppo ០១ គ្រឿង ( ទូរស័ព្ទទាំងបីជារបស់ជនរងគ្រោះ ) ប្រគល់ជូនជនរងគ្រោះវិញ ។
២_ទូរស័ព្ទដៃចំនួន ០២គ្រឿង ក្នុងនោះរួមមាន ៖
_ ទូរស័ព្ទម៉ាក Samsung ០១ គ្រឿង
_ ទូរស័ព្ទម៉ាក ViVO ០១ គ្រឿង ( របស់ជនសង្ស័យ )
៣_កាំបិតបុ័ងតោចំនួន ០១ ( របស់ជនសង្ស័យ )
៤_ម៉ូតូ០១គ្រឿងម៉ាកហុងដាC125ពណ៌ខ្មៅ សា្លកលេខកំពង់ចាម១F-៩០១៦ ( របស់ជនសង្ស័យ )
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានអោយដឹងថា នៅថ្ងៃកេីតហេតុវេលាម៉ោងខាងលើជនសង្ស័យជិះម៉ូតូតែម្នាក់ឯងមកទិញស្រាបៀរត្រង់ចំណុចផ្ទះខាងលើ ហើយជនរងគ្រោះបានដើរទៅយកស្រាបៀរក្នុងផ្ទះអោយជនសង្ស័យ ឃើញឱកាសល្អជនសង្ស័យបានធ្វើសកម្មភាពលួចទូរស័ព្ទចំនួន០៣គ្រឿងដែរដាក់បញ្ចូលថ្មតែត្រូវជនរងគ្រោះឃើញទាន់ក៏ស្ទុះមកចាប់អោបជនសង្ស័យប្រតាយប្រតបគ្នា ភ្លាមនោះជនសង្ស័យបានយកកាំបិតបុ័ងតោដែរនៅក្បែរខ្លួនមកកាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់តែម្ដង ភ្លាមៗនោះជនរងគ្រោះបានស្រែកឆោឡោផ្អើលប្រជាពលរដ្ឋមកក៏វាយជនសង្ស័យម្នាក់មួយដៃមួយជើងបណ្ដាលឲ្យរងរបួសភ្លាមៗសម្ថកិច្ចបានចុះឃាត់ជនសង្ស័យមកប៉ុស្តិ៍តែម្ដង ។
ចំពោះមុខកម្លាំងខណ្ឌ ប៉ុស្តិ៍កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕
ដោយ៖ ជីណា