ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលដង្កោ បានធ្វេីការឃាត់ខ្លួនជនសង្ស័យម្នាក់នៅវេលាម៉ោង១០និង០០នាទីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ពីបទរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស ទាក់ទងនឹងក្មេងស្រីរងគ្រោះជាអនីតិជនអាយុ០៤ឆ្នាំ(និងត្រូវជាកូនបង្កេីតខ្លួនឯង) កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង២១និង០០នាទី ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឱ្យដឹងថា ក្មេងស្រីរងគ្រោះមាន ថ្ងៃខែឆ្នាំកំណើត (០១-០៦-២០១៩) ជនជាតិខ្មែរ រស់ក្នុងបន្ទុកឪពុកម្តាយ មានទីលំនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ យូ កុសល ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានបញ្ចាក់ថា កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង២១និ០០នាទី ក្មេងស្រីរងគ្រោះអាយុ០៤ឆ្នាំកំពុងតែនៅផ្ទះជាមួយជនសង្ស័យឈ្មោះ យូ កុសល ភេទប្រុស អាយុ២៥ឆ្នាំ (ត្រូវជាឪពុកបង្កើត) ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ចំណែកឈ្មោះ ព្រឹម ស្រីនុច ភេទស្រី អាយុ២១ឆ្នាំ (ត្រូវជាម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះ) បានទៅធ្វើការនៅហាងផឹកស៊ីពេលយប់។ ពេលនោះជនសង្ស័យបានឱ្យទូរស័ព្ទដៃ០១គ្រឿងទៅក្មេងស្រីរងគ្រោះដេកមើលវីដេអូតុក្កតា ហើយជនសង្ស័យបានធ្វើសកម្មភាពសម្រាតខោខ្លីក្មេងស្រីរងគ្រោះចេញ រួចធ្វើសកម្មភាពរំលោភសេពសន្ថវៈលើក្មេងស្រីរងគ្រោះធ្វើឱ្យក្មេងស្រីរងគ្រោះមានការឈឺចាប់ក៏ស្រែកយំ។ ឃើញដូចនេះជនសង្ស័យក៏ឈប់ធ្វើសកម្មភាព ហើយស្លៀកខោឱ្យក្មេងស្រីរងគ្រោះវិញ រួចលួងក្មេងស្រីរងគ្រោះឱ្យដេក ។ រហូតដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១១និង០០នាទី ឈ្មោះ ព្រឹម ស្រីនុច (ម្តាយបង្កើតក្មេងស្រីរងគ្រោះ) បានងូតទឹកឱ្យក្មេងស្រីរងគ្រោះក៏បានឃើញប្រដាប់ភេទក្មេងស្រីរងគ្រោះមានសភាពហើម និងហូរខ្ទុះចេញពីប្រដាប់ភេទ ហើយឈ្មោះ ព្រឹម ស្រីនុច ក៏បានសួរក្មេងស្រីរងគ្រោះថា ហេតុអ្វីបានប្រដាប់ភេទកូនហើមអញ្ចឹង? ក្មេងស្រីរងគ្រោះប្រាប់ថា ប៉ាៗយកពងក្តដាក់លើជើងកូន រួចឈ្មោះ ព្រឹម ស្រីនុច មានការសង្ស័យ ក៏បានសួរជនសង្ស័យថា មានបានធ្វើអ្វីផ្តេសផ្តាស់ទៅលើកូនអត់? ហើយជនសង្ស័យបានបដិសេធហើយក៏ទាស់សម្តីគ្នាជាមួយឈ្មោះ ព្រឹម ស្រីនុច រួចជនសង្ស័យបានយកខោអាវទៅស្នាក់នៅកន្លែងធ្វើការនៅឃ្លាំងយីហោ១០៣កាត់កញ្ចក់ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ។ បន្ទាប់មកឈ្មោះ ព្រឹម ស្រីនុច បាននាំក្មេងស្រីរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា គ្រូពេទ្យបានប្រាប់ថា ក្មេងស្រីរងគ្រោះមានអាការៈរលាកប្រដាប់ភេទ តម្រូវឱ្យដេកសម្រាកនៅមន្ទីរពេទ្យចំនួន០៥ថ្ងៃ ដើម្បីសម្រាកព្យាបាល រហូតដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ឈ្មោះ ព្រឹម ស្រីនុច បាននាំក្មេងស្រីរងគ្រោះទៅអង្គការភាពញញឹមនៃកុមារ ស្ថិតនៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីឱ្យគ្រូពេទ្យពិនិត្យអាការៈកូនម្តងទៀត រួចគ្រូពេទ្យបានប្រាប់ថា ប្រដាប់ភេទក្មេងស្រីរងគ្រោះមានអាការៈរលាកខ្លាំង អាចបណ្តាលមកពីការប៉ះទង្គិចនឹងវត្ថុរឹង ហើយឈ្មោះ ព្រឹម ស្រីនុច មានការសង្ស័យទៅលើជនសង្ស័យ ទើបនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១០និង០០នាទី ឈ្មោះ ព្រឹម ស្រីនុច បាននាំក្មេងស្រីរងគ្រោះមករាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ឱ្យជួយធ្វើអន្តរាគមន៍ ។ រហូតមកដល់វេលាម៉ោង១០និង៣០នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចក៏បានទៅនាំខ្លួនជនសង្ស័យនៅចំណុចឃ្លាំង១០៣កាត់កញ្ចក់ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោតាមនីតិវីធីច្បាប់។
ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថា រូបគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពរំលោភសេពសន្ថវៈលើក្មេងស្រីរងគ្រោះប្រាកដមែន ទើបឈ្មោះ ព្រឹម ស្រីនុច (ម្តាយបង្កើតក្មេងស្រីរងគ្រោះ) បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង៕
ដោយ ៖ ភារ៉ា ដង្កោ