ខេត្តប៉ៃលិន ៖ យោងតាមប្រភពព័ត៌មានពីលោកមេឃុំស្ទឹងត្រង់បានឲ្យដឹងថា កាលពីវេលាម៉ោង១៤និង៣០នាទីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ មានករណីភ្លៀងធ្លាក់លាយឡំខ្យល់កន្រ្តាក់ធ្វើឲ្យលំនៅឋានពលរដ្ឋរងគ្រោះ ស្ថិតភូមិដីសថ្មី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្តាលឲ្យខូចខាតលំនៅឋានរបស់ពលរដ្ឋ ចំនួន០៤ខ្នងផ្ទះ មានដូចខាងក្រោម ៖
ទី១-ឈ្មោះ ខៀវ អ៊ុល ភេទប្រុស អាយុ៤២ឆ្នាំ ផ្ទះទំហំ១៥x២២ ខូចខាតស័ង្កសី០៦ម៉ែត្រ ចំនួន១៧សន្លឹក ស័ង្កសី១២ម៉ែត្រ ចំនួន២០សន្លឹក និងខូចផ្ទាំងសូឡា ចំនួន០៥ផ្ទាំង។
ទី២-ឈ្មោះ ស៊ឹម សារី ភេទប្រុស អាយុ៤០ឆ្នាំ ខូចខាតស័ង្កសី៣ម៉ែត្រ(រោងគោ) ចំនួន០៨សន្លឹក ។
ទី៣-ឈ្មោះ គឹម វណ្ណា ភេទប្រុស អាយុ៣៧ឆ្នាំ ផ្ទះទំហំ៤x៥ ខូចខាតស័ង្កសី៣ម៉ែត្រ ចំនួន ១០សន្លឹក។
ទី៤-ឈ្មោះ គ្រឿម គ្រួ ភេទប្រុស អាយុ៦៤ឆ្នាំ ផ្ទះទំហំ៤x៥ ខូចខាតស័ង្កសី៣ម៉ែត្រ ចំនួន ០៣សន្លឹក។
លោកមេឃុំបានបន្តថា ក្រោយពីកើតហេតុលោកក៏បានដឹកនាំកម្លាំងនគរបាលប៉ុស្ថិ៍និងក្រុមការងារសមាជិកឃុំ,ភូមិ ទៅពិនិត្យដល់កន្លែងកើតហេតុតែម្ដង។
បន្ទាប់មកលោកមេឃុំក៏ធ្វើរបាយការណ៍ រាយការណ៍ជូនលោក អភិបាលស្រុកសាលាក្រៅ ៕
ដោយ៖ ស សារ៉េត