ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខេត្តតាកែវឃាត់ជនសង្ស័យម្នាក់ក្រោយវាយឳពុកក្មេករបួសនិងជាមុខសញ្ញាដែលពាក់ព័ន្ធករណីសម្លាប់មនុស្ស២នាក់នៅខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តតាកែវ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វេីការឃាត់ខ្លួនក្រោយពីប្រេីអំពេីហិង្សាយកឈេីជ្រុងវាយឪពុកក្មេកឱ្យរងរបួសនិងជាមុខសញ្ញាដែលតុលាកាចេញដីកាបង្គាប់ឱ្យតាមចាប់ខ្លួនពាក់ព័ន្ធករណីឃាតកម្មសម្លាប់មនុស្ស២នាក់នៅខេត្តបាត់ដំបង។ 

ការឃាត់ខ្លួននេះបានធ្វេីឡេីងកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ នៅឃុំខ្វាវ ស្រុកទ្រាំង​ ខេត្តតាកែវ។ 

លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខេង ស្នងការរង ទទួលផែនព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឱ្យដឹងថា​ ជនសង្ស័យឈ្មោះ ណា វ៉ាន់ ភេទប្រុស អាយុ៣៦ឆ្នាំ។ 

ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខេង ស្នងការរងនគរបាលខេត្ត បានបន្ថែមថា ជនសង្ស័យនេះក៏មានដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់តុលាការខេត្តបាត់ដំបង លេខ ២៥៦ ដ.ប.ឆ.ខ ចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៣ របស់លោក គឹម រ៉ាវី ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង ជាប់ពាក់ព័ន្ធករណីឃាតកម្មសម្លាប់មនុស្ស០២នាក់ ប្រព្រឹត្តទៅនៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១២ សម្រេចផ្តន្ទាទោសតាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា៕ដោយ៖សុខាសែនជ័យ

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖