ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌាបានសាកល្បងដោយជោគជ័យនូវប្រព័ន្ធការពារមីស៊ីលផ្លោងនៅសមុទ្រ

ចែករំលែក៖

ក្រសួងការពារជាតិឥណ្ឌាកាលពីថ្ងៃទី ២២ ខែមេសាបានប្រកាសថា ប្រទេសនេះបានធ្វើតេស្តដោយជោគជ័យជាលើកដំបូងនូវកាំជ្រួចមីស៊ីលវាយស្ទាក់តាមសមុទ្រដែលមានសមត្ថភាពអាចបញ្ឈប់មីស៊ីលផ្លោងនុយក្លេអ៊ែរដែលចូលមកទឹកដីឥណ្ឌា។
ការសាកល្បងនេះត្រូវបានធ្វើឡើងក្នុងក្របខ័ណ្ឌនៃបេសកកម្មរយៈពេលវែងឆ្ពោះទៅរកការកសាងប្រព័ន្ធការពារមីស៊ីលផ្លោង (BMD) ដែលមានប្រសិទ្ធភាពទាំងនៅលើដី និងនៅសមុទ្រ។
ក្រសួងការពារជាតិឥណ្ឌា បាននិយាយថា ការសាកល្បង «កាំជ្រួចស្ទាក់ចាប់លើអាកាស» ពីនាវាចម្បាំងធ្វើឡើងដោយអង្គការស្រាវជ្រាវនិងអភិវឌ្ឍន៍ការពារជាតិ (DRDO) និងកងទ័ពជើងទឹកឥណ្ឌា នៅឯឆ្នេរសមុទ្រ Odisha ក្នុងឈូងសមុទ្រ Bengal កាលពីថ្ងៃទី ២១ ខែមេសា។
ក្រសួងការពារជាតិឥណ្ឌាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “គោលបំណងនៃការធ្វើតេស្តនេះគឺដើម្បីប្រឈមមុខនិងបន្សាបការគំរាមកំហែងមីស៊ីលផ្លោងដ៏អរិភាព ដោយហេតុនេះនាំឥណ្ឌាចូលទៅក្នុងក្លិបនៃបណ្តាប្រទេសដែលមានសមត្ថភាពការពារ”។
រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា Rajnath Singh បានអបអរសាទរ កងទ័ពជើងទឹកនិងដៃគូឧស្សាហកម្មដែលបានអនុវត្តការសាកល្បងដោយជោគជ័យ៕

ដោយ៖ ធីរីណា(រូប​ថត​ ៖ indiatimes.com)


ចែករំលែក៖