ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងគ្មានសល់នៅសង្កាត់ចោមចៅទី១

ចែករំលែក៖

ភ្នំពេញ​៖​ ផ្ទះប្រជាលរដ្ឋមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះគ្មានសល់បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះអន្តរាគមន៍កាលពីវេលាម៉ោង១២និង៤០នាទីរសៀលថ្ងៃទី២៣​ ខែមេសា​ ឆ្នាំ២០២៣​ នៅចំណុចភូមិត្រពាំងថ្លឹង៣​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។ 

ម្ចាស់ផ្ទះមានឈ្មោះ ឆាង​ ហេង​ ភេទប្រុសអាយុ៤៥ឆ្នាំ​ មុខរបរបេីកបររថយន្ត​ ។ ផ្ទះដែលត្រូវបានអគ្គិភ័យលេបត្របាក់ខាងលេីសង់អំពីឈើប្រក់ក្បឿង​ ។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុខណៈម្ចាស់ដេីរទៅផ្សារដែលនៅក្បែរនោះបានបន្តិចស្រាប់តែឃេីញមានផ្សែងលាយឡំអណ្តាតភ្លេីងឆាបឆេះយ៉ាងសន្ធោសន្ធៅចេញពីផ្ទះខាងលេីភ្លាមនោះប្រជាពលរដ្ឋនាំគ្នាជួយដងទឹកជះពន្លត់តែមិនអាចគ្រប់គ្រងបានដោយសារតែអណ្តាតភ្លេីងកាន់តែឆាបឆេះខ្លាំងឡេីងៗទេីបរាយការណ៍ទៅសមត្ថកិច្ចទាក់ទងទៅក្រុមរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ភ្លាមៗ។ 

ក្រោយពីទទួលព័ត៌មានភ្លាមក្រុមរថយន្តពន្លត់អគ្គិភ័យបានចុះមកអន្តរាគមន៍ភ្លាមៗ។ 

សមត្ថកិច្ចបានឲ្យដឹងថា​ ក្នុងរង្វង់ប្រតិបត្តិការខាងលេីនេះសមត្ថកិច្ចប្រេីប្រាស់ឡានទឹកអស់ចំនួន៤គ្រឿង​ ហេីយអគ្គិភ័យក៏បានរលត់ទៅវិញដោយលេបត្របាក់ផ្ទះប្រជាពលរដ្ឋមួយខ្នងអស់ទាំងស្រុងតែមិនមានមនុស្សរងរបួសនោះទេ។ ចំពោះមូលហេតុនៃការឆាបឆេះខាងលេីបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖