ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចរំដោះជនរងគ្រោះ១០នាក់និងឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាម៨នាក់ក្នុងករណីចាប់បង្ខាំងមនុស្សនៅក្នុងកាសុីណូសៀងហៃរីសត ស្រុកចន្ទ្រា

ចែករំលែក៖

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចនគរបាលបានរំដោះជនរងគ្រោះ១០នាក់ និងឃាត់ខ្លួនជនជាតិវៀតណាម៨នាក់ក្នុងករណី ចាប់បង្ខាំងមនុស្សនៅក្នុងកាសុីណូសៀងហៃរីសត ស្រុកចន្ទ្រា។

ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ៩និង១៧នាទីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២៣ ក្នុងកាសុីណូសៀងហៃរីសតស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ។

យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថា ជនសង្ស័យទាំងនោះមាន ៖

ទី១-ឈ្មោះ ហ្វៀង វ៉ាន់ណាម ភេទប្រុស  អាយុ៣៩ឆ្នាំ  មានទីលំនៅឃុំហាប់ទីង ស្រុកមីឌឹក ក្រុងហាណូយ ប្រទេសវៀតណាម។

ទី២-ឈ្មោះ វ៉ិនទឹង អាន់ ភេទប្រុស  អាយុ៣៣ឆ្នាំ មានទីលំនៅស្រុកហុងងុឹង  ខេត្តដុងថាប់ ប្រទេសវៀតណាម ។

ទី៣-ឈ្មោះ ហ្វាង វិនសែម ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅឃុំហង់យ៉ាវ ស្រុកជឹងម៉ា ខេត្តហាណូយ ប្រទេសវៀតណាម ។

ទី៤-ឈ្មោះ ង្វៀង វ៉ាន់បៀង ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅឃុំហ៊ឹបទៀង ស្រុកមីឌឹក ខេត្តហាណូយ ប្រទេសវៀតណាម ។

៥-ឈ្មោះ ប៊ួយ វ៉ាន់ថាញ់ ភេទប្រុស អាយុ ៣៩ឆ្នាំ មានទីលំនៅ ឃុំតាំងលិញ ស្រុកម៉ាវី ខេត្តហាណូយ ប្រទេសវៀតណាម ។

៦-ឈ្មោះ ហ្វាម កុងទន់ ភេទប្រុស អាយុ ៤៣ឆ្នាំ មានទីលំនៅ ឃុំហុងហ្វុង ស្រុកវួទឿ ខេត្តថាប៉ិញ ប្រទេសវៀតណាម ។

៧-ឈ្មោះ ទឹង ធីបិតហា ភេទស្រី អាយុ ៤៦ឆ្នាំ មានទីលំនៅភូមិអ៉ឹងវ៉ា ឃុំខិនជុង ស្រុកឡាប់យ៉ ខេត្តដុងថាប់ ប្រទេសវៀតណាម ។

ទី៨-ឈ្មោះ ហ្វៀង ធីហ្វីង៉ា ភេទស្រី អាយុ ៣៧ឆ្នាំ  មានទីលំនៅក្រុងប៊ូម៉ាធួក ខេត្តដាឡឹក ប្រទេសវៀតណាម ។ អ្នកទាំង០៨នាក់ខាងលើជាជនវៀតណាម 

ប្រភពបន្តថា សមត្ថកិច្ចបានរំដោះជនរងគ្រោះបានចំនួន១០នាក់ ដែលមានឈ្មោះខាងក្រោម ៖

១-ឈ្មោះ ង្វៀង វ៉ាន់ទន់ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅ ឃុំកៅយឿង ស្រុកថាញ់ហ៊ង់ ខេត្តហាណូយ ប្រទេសវៀតណាម ។

២-ឈ្មោះ ង្វៀង កុងឡាន់ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិខួពូសោយ ឃុំទៀងទឿង ខេត្តឡុងអាន ប្រទេសវៀតណាម ។

៣-ឈ្មោះ ជឹង ធីហុង ភេទស្រី អាយុ ៤៧ឆ្នាំ មានទីលំនៅភូមិណឹងណែ សង្កាត់ណឹងណែ ខណ្ឌហ៊រ ប្រទេសវៀតណាម ។

៤-ឈ្មោះ ឡេ ធីហ្វុង ភេទស្រី អាយុ៥៣ឆ្នាំ មានទីលំនៅភូមិទី០៦ ឃុំហ្វឿកអាង ស្រុកគក់ជី ក្រុងហូជីមិញ ប្រទេសវៀតណាម ។

៥-ឈ្មោះ ជឹង ធីធើ ភេទស្រី អាយុ៣៤ឆ្នាំ មានទីលំនៅឃុំទិនឃី ស្រុកសឿងទិន ខេត្តវ៉ង់ណាយ ប្រទេសវៀតណាម ។

៦-ឈ្មោះ លី កុងហោវ ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅភូមិថាន់ឡុក ឃុំទិនជិន ស្រុកតាំងហៀប ខេត្តកៀងយ៉ាង ប្រទេសវៀតណាម ។

៧-ឈ្មោះ ចាំង ង៉ុកជី ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិហឹងវ៉ា ឃុំតាំងខាន់ជុង ស្រុកឡឹបយ៉ង ខេត្តដុងថាប ប្រទេសវៀតណាម ។

៨.ឈ្មោះ ហ្វិន ញ៉ាហ្វឿង ភេទស្រី អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិទី០៤ ឃុំឌិនជុង ស្រុកប៉ិនដាយ ខេត្តប៉ិនចែវ ប្រទេសវៀតណាម ។

៩-ឈ្មោះ ង៉ួ ធីហុង ភេទស្រី អាយុ ៤៤ឆ្នាំ មានទីលំនៅ សង្កាត់ហែបថាញ់ ក្រុងហូជីមិញ ប្រទេសវៀតណាម ។

១០-ឈ្មោះ ហឿន ង៉ុកធី ភេទស្រី អាយុ ៣៩ឆ្នាំ មានទីលំនៅឃុំបាដាំង ស្រុកតឹងវៀង ខេត្តប៉ិនយឿង ប្រទេសវៀតណាម ។

សូមបញ្ជាក់ថា អ្នករងគ្រោះទាំង១០នាក់ខាងលើជាជនជាតិវៀតណាមទាំងអស់ ។

បច្ចុប្បន្នជនសង្ស័យទាំង០៨នាក់ ត្រូវបានឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសំរោង ដើម្បីចាត់ការបន្តតាមច្បាប់៕

ដោយ៖ សុថាន


ចែករំលែក៖