ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី២៥ មេសា ចំនួន ១៧ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣៣នាក់

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈជនសង្ស័យចំនួន ៣៣នាក់ (ស្រី ១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៧ករណី ទូទាំងប្រទេសនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ។

ក្នុងចំណោមជនសង្ស័យចំនួន ៣៣នាក់ រួមមាន៖ ជួញដូរ ៦ករណី ឃាត់ ៧នាក់ (ស្រី ០នាក់)។ ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់ ៥នាក់ (ស្រី ០នាក់)។ និងប្រើប្រាស់ ៧ករណី ឃាត់ ២១នាក់ (ស្រី ១នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៥ ខែមេសា រួមមាន៖ មេតំហ្វេតាមីន ម៉ាកទឹកកក(Ice) ស្មើនិង ៣៣,៦៤ក្រាម និង៦កញ្ចប់តូច។ មេតំហ្វេតាមីន (Wy) ស្មើនិង ១,៧១ក្រាម។

និងអុិចស្តាសុី (mdma) ស្មើនិង ២២៦,៩២ក្រាម។

ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ ១០អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះកម្លាំងនគរបាលជាតិ ៩អង្គភាព និងកម្លាំងកងរាជអាវុធហត្ថ ១អង្គភាព មានដូចខាងក្រោម៖

១ / មន្ទីរ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ១២នាក់ ស្រី ១នាក់ ចាប់យក Ice ១,៧៩ក្រាម និង MDMA ២២៦,៩២ក្រាម។

២ / បន្ទាយមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៧៣ក្រាម និង Wy ១,៧១ក្រាម។

៣ / កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១,៣២ក្រាម។

៤ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,១៧ក្រាម។

៥ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៦នាក់ ចាប់យក Ice ២៨,៨១ក្រាម។

៦ / ស្ទឹងត្រែង៖ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់។

៧ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ២កញ្ចប់តូច។

៨ / ឧត្តរមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៨២ក្រាម។

៩ / ត្បូងឃ្មុំ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ៤កញ្ចប់តូច។

ដោយឡែកកងរាជអាវុធហត្ថ ៖ ១អង្គភាព

១ / កែប៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ៕

ដោយ៖សហការី


ចែករំលែក៖