ខេត្តបន្ទាយមានជ័យ ៖ ភ្លៀងផ្គររន្ទះខ្យល់កន្ត្រាក់រងផលប៉ះពាល់ភូមិចំនួន៤និងខូចខាតទ្រព្យសម្បត្តិផ្ទះពលរដ្ឋចំនួន១៩ខ្នងផ្ទះនៅក្រុងប៉ោយប៉ែតនៅល្ងាចថ្ងៃទី២៥ខែមេសាឆ្នាំ២០២៣នេះ។
យោងតាមរបាយការណ៍បឋមរបស់លោកអភិបាលក្រុងប៉ោយប៉ែតបានឱ្យដឹងថាៈ ខ្យល់កន្រ្តាក់នៅក្នុងក្រុងប៉ោយប៉ែត ល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះសង្កាត់និមិត្តមានការប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន១៩ខ្នង ភូមិចំនួន៤ គឺ ភូមិរស្មីសាមគ្គីចំនួន៦ខ្នង ភូមិកូបធំចំនួន២ខ្នង ភូមិនិមិត្តថ្មីចំនួន៦ខ្នង និងភូមិអន្លង់ស្វាយចំនួន៥ខ្នង។
ជាកិច្ចសង្គ្រោះបឋមលោកអភិបាលក្រុងប៉ោយប៉ែតបានចាត់ឲ្យលោក ខាត់ ធា ចៅសង្កាត់និមិត្ត ធ្វើការសហការជាមួយកងកម្លាំងពាក់ព័ន្ធចុះជួយ និងផ្តល់ជំនួយបឋមបន្ទាន់ជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះភ្លាមៗតាមដែលអាចធ្វើបាន ហើយលោកអភិបាលក្រុងប៉ោយប៉ែតនឹងដឹកនាំក្រុមការងារចុះជួយជួសជុលលំនៅឋានពួកគាត់ឡើងវិញនៅព្រឹកស្អែក ៕
ដោយ ៖ វណ្ណា