ភ្នំពេញ ៖ ក្នុងលិខិតបានបញ្ជាក់ថា ; យើងខ្ញុំទាំងអស់គា្នជាយុវជនសង្គមស៊ីវិលបានតាមដានយ៉ាងយកចិត្តទុកដាក់ លើបញ្ហាសង្គមនយោបាយ កន្លងមកនិង ពេលបច្ចុប្បន្ន។ យុវជនយើងសង្កេតឃើញថា អ្នកនយោបាយប្រឆាំងមួយចំនួនតូចតែងតែរិះរកយុទ្ធសាស្ត្រធ្វើឲ្យខុសសីលធម៌ សង្គម សីលធម៌នយោបាយ ខុសច្បាប់ជាតិ-អន្តរជាតិ ប៉ះពាល់កិត្តិយសប្រទេសជាតិក្នុងឆាកអន្តរជាតិ ដើម្បីផលប្រយោជន៍ នយោបាយផ្ទាល់ខ្លួន។ ជាក់ស្តែងមានមេដឹកនាំប្រឆាំងម្នាក់ដែលជាអតីតមេដឹកនាំអតីតបក្សប្រឆាំងដែលកំពុងភៀសខ្លួននៅក្រៅ ប្រទេស តែងតែញុះញង់បំបែកបំបាក់ជាតិ សាសន៍ លាបពណ៌ ប្រជាជនខ្មែរទាំងក្នុងនឹងក្រៅប្រទេសឲ្យវាយតម្លៃជាតិសាសន៍ ប្រើ ភាសារើសអើងពូជសាសន៍ បង្កើតគោលនយោបាយ ភូតភរកុហក ប្រជាភិថុត បោកបញ្ឆោតបំភ័ន្តភ្នែកមហាជនជាតិ-អន្តរជាតិឲ្យវ មើលងាយជាតិសាសន៍ខ្លួនឯង បង្កើតបញ្ហាផ្សេងៗរាប់មិនអស់។ នយោបាយមេដឹកនាំអតីតបក្សប្រឆាំងរូបនេះ គឺរាប់សិបឆ្នាំមក នេះមិនដែលបានផ្តល់ផលចំណេញជូនជាតិនោះទេមានតែរាំងខ្ទប់ ការអភិវឌ្ឍជាតិ បំផ្លាញវប្បធម៌នយោបាយល្អៗ ហើយបង្កើត នូវវប្បធម៌នយោបាយអាក្រក់ដែលមិនអាចជួយបង្រួបបង្រួមជាតិ និងសង្គមកម្ពុជាឡើយ។
មានកត្តាជាច្រើន ដែលយើងបានដឹងពីនយោបាយពុតត្បុត ហើយប្រជាជនខ្មែរដែលបានរងគ្រោះ បានធ្វើសកម្មភាពខុស ច្បាប់ ដោយសារតែមនោគមវិជ្ជាខ្មៅកខ្វក់ជ្រុលនិយម។ តែជាសំណាងល្អដោយសារប្រជាជនខ្មែរទាំងក្នុងនឹងក្រៅប្រទេសបានដឹង ខ្លួន និងដកខ្លួនចេញ ក្រោយពីបានដឹងអំពីគោលនយោបាយខ្មៅកខ្វក់របស់មេដឹកនាំឧទ្ទាមក្រៅប្រទេសម្នាក់នោះ។ ដូច្នេះដើម្បីរួម ចំណែកទប់ស្កាត់នឹងលុបបំបាត់ចោលគោលនយោបាយខ្មៅកខ្វក់ យើងខ្ញុំទាំងអស់គ្នាជាយុវជនសង្គមស៊ីវិលនឹងធ្វើសន្និសីទសារ ព័ត៌មានមួយ ថ្ងៃទី ពុធ ទី២៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ វេលាម៉ោង ១០:០០ ព្រឹក និងបញ្ចប់នៅម៉ោង ១១:០០នាទីព្រឹក។
គោលបំណងចំបងរបស់ពួកយើងគឺចង់ឲ្យមហាជន សិស្ស និស្សិត បញ្ញាវន្ត រួមគ្នាកម្ចាត់ចោលនូវគោលនយោបាយមនោ- គមវិជ្ជាជ្រុលនិយមខ្មៅកខ្វក់ចេញពីកម្ពុជា។ សូមជម្រាបថាសន្និសីទសារព័ត៌មាននេះនឹងធ្វើឡើងនៅទីតាំងទីស្នាក់ការកណ្ដាល យុវជនសង្គមស៊ីវិល អគារលេខ ២១ ផ្លូវ ១៨៩ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕
ដោយ ៖ សុខ ខេមរា