ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះប្រជាពលរដ្ឋទាំង៧ក្រុង-ស្រុក ក្នុងខេត្តបន្ទាយមានជ័យរងការខូចខាតដោយខ្យល់កន្ត្រាក់សរុបចំនួន១៤៥ខ្នង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ភ្លៀងធ្លាក់មួយលាយឡំជាមួយខ្យល់កន្ត្រាក់ផ្គររន្ទះ នៅវេលាម៉ោង០៤និង៥០នាទីល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋ០៧ក្រុង ស្រុក ក្នុងខេត្តបន្ទាយមានជ័យ បានរងការខូចខាតរបើកដំបូលធ្ងន់ ស្រាល សរុបចំនួន ១៤៥ខ្នង(សាលាឆាន់០១ខ្នង) ។ នេះបើយោងតាមរបាយការណ៍បឋមរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងនៅថ្ងៃទី២៦ ខែមេសាឆ្នាំ ២០២៣ នេះ ។

របាយការណ៍បានបញ្ជាក់ថា៖ហេតុការណ៍គ្រោះធម្មជាតិនេះ បង្កឲ្យខូចខាតរបើកដំបូលផ្ទះប្រជាពលរដ្ឋ លើ០៤ឃុំ នៅស្រុកម៉ាឡៃ សរុបចំនួន២៨ខ្នង (រលំ០១ខ្នង) ក្នុងនោះ ១/-ឃុំបឹងបេងចំនួន០៨ខ្នង,២/-ឃុំម៉ាឡៃ ចំនួន០៨ខ្នង(រលំ)១ខ្នង),៣/-ឃុំទួឡពង្រចំនួន១១ខ្នង,៤/-ឃុះអូរសំព័រចំនួន០១ខ្នង ​។ ស្រុកស្វាយចេក លើ០៤ឃុំ សរុបចំនួន២៥ខ្នង(សាលាឆាន់០១ខ្នង) ក្នុងនោះមាន៖១/-ឃុំរលួស ចំនួន០២ខ្នង,២/-ឃុំស្វាយចេកចំនួន០២ខ្នង,៣/-ឃុំស្លក្រាមចំនួន១៩ខ្នង(សាលាឆាន់០១ខ្នង),៤/-ឃុំផ្គាំចំនួន០២ខ្នង ។ ក្រុងសិរីសោភ័ណ នៅក្នុងសង្កាត់ម្កាក់ សរុបចំនួន២៤ខ្នង ។ ស្រុកអូរជ្រៅ ខូចខាតលើ០៣ឃុំ សរុបចំនួន៣០ខ្នង មាន៖១/-ឃុំអូរបីជាន់ចំនួន០៣ខ្នង,២/-ឃុំចង្ហាចំនួន១៩ខ្នង,៣/-ឃុំគត្តសត ចំនួន០៨ខ្នង ។ស្រុកភ្នំស្រុក លើ០២ឃុំ សរុបចំនួន១៦ខ្នង (រលំ០១ខ្នង) មាន៖ឃុំណាំតៅ ចំនួន១០ខ្នង(រលំ០១ខ្នង) ,ឃុំ ពន្លៃ ចំនួន០៦ខ្នង ។ ក្រុងប៉ោប៉ែត ក្នុងសង្កាត់និមិត្ត ខូចខាតសរុប ចំនួន១៩ខ្នង ។ ស្រុកថ្មពួក លើ០២ឃុំ សរុបចំនួន០៣ មាន៖១/-ឃុំគោកកឋិន ចំនួន០១ខ្នង,២/-ឃុំបន្ទាយឆ្មារ ចំនួន០២ខ្នង ។

របាយការណ៍បានបញ្ជាក់ថា៖ក្នុងហេតុការណ៍គ្រោះធម្មជាតិនេះពុំបណ្តាលឲ្យមានមនុស្សនិងសត្វពាហនៈរងគ្រោះថ្នាក់អ្វីនោះឡើយ៕

ដោយ ៖ វណ្ណា


ចែករំលែក៖