ព័ត៌មានទាន់ហេតុការណ៍៖

ហាមការថតរូប និងចែកចាយរូបភាព ក្នុងពេលហ្វឹកហាត់សម្តែង និងសម្ដែងសាកល្បង ពិធីបើក-បិទ ព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម

ចែករំលែក៖

ភ្នំពេញ ៖ គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ មានកិត្តិយសសូមជូនដំណឹងដល់សាធារណៈជន និងក្រុមការងាររៀបចំការសម្តែងពិធីបើក-បិទទាំងអស់ ឱ្យបានជ្រាបថា ដើម្បីរក្សាសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ និងកម្មសិទ្ធបញ្ញារបស់ពិធីបើក-បិទ សូម ហាមឃាត់ដាច់ខាតការថតរូប និងចែកចាយរូបភាពក្នុងពេលហ្វឹកហាត់សម្ដែង និងសម្ដែងសាកល្បង ពិធីបើក-បិទ ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅក្នុងពហុកីឡដ្ឋានជាតិ មរតកតេជោ ទន្ទឹមនឹងនេះ ក្រៅពីអ្នកហ្វឹកហាត់សម្ដែង និងក្រុមជំនួយការហ្វឹកហាត់សម្តែង គឺមិនអនុញ្ញាត ឱ្យចូលក្នុងពហុកីឡដ្ឋានជាតិមរតកតេជោឡើយ។

គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ មានជំនឿយ៉ាងមុតមាំចំពោះការយោគយល់ និងអធ្យាស្រ័យពីសំណាក់បងប្អូនសាធារណៈជនទាំងអស់ ៕

ដោយ ៖ សិលា


ចែករំលែក៖