ព័ត៌មានទាន់ហេតុការណ៍៖

ជាងផ្សារដែកម្នាក់រងរបួសធ្ងន់ ខណៈលើកដែកយកមកផ្សារតូបប៉ះខ្សែភ្លើងស្រាត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជាងផ្សារដែកម្នាក់លើកដែកផ្សារតូបប៉ះខ្សែភ្លើងស្រាតឆក់របួសធ្ងន់ ដែលហេតុការណ៍បានកើតឡើងកាលពីរវេលាម៉ោង០៦និង៣០បាទីល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ នៅភូមិស្លែង ឃុំស្វាយចេក ស្រុកស្វាយចេក ។

សមត្ថកិច្ចប្តាប់ថាៈជាងផ្សារដែកគាត់បានធ្វើតូបលក់អីវ៉ាន់មិនប្រយ័ត្ន លើកដែកប៉ះខ្សែភ្លើងស្រាតបណ្តាលឱ្យចរន្តអគ្គិសនីឆក់រងរបួសធ្ងន់។

នគរបាលស្រុកស្វាយចេកបានឱ្យដឹងថា៖ ជនេរងគ្រោះឈ្មោះ ព្រេម សារ៉ន ភេទ ប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិស្លែង ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

នគរបាលបានបញ្ជាក់ថា៖ នៅមុនពេលកើតហេតុ ជនរងគ្រោះបានទៅផ្សារដែកធ្វើតូបលក់អីវ៉ាន់ឱ្យឈ្មោះ សារិក ចាន់ថា ភេទស្រី អាយុ២៥ឆ្នាំនៅភូមិឃុំជាមួយគ្នា ។ ការធ្វើតូបនោះនៅជិតបង្គោលភ្លើងបណ្តាញខ្សែភ្លើងស្រាត ពេលនោះជាងផ្សារដែករូបនេះបានឡើងលើដំបូលតូបហើយបានលើកដែកទៅប៉ះនឹងខ្សែភ្លើងស្រាតបណ្តាលឱ្យឆ្លងចរន្តអគ្គិសនីឆក់ជាប់នៅលើដំបូល។ ឃើញដូច្នេះអ្នកជិតខាងនិងសាច់ញាតិបានជួយនិងដឹកយកទៅសង្រ្គោះនៅគ្លីនិកឯកជននៅស្រុកស្វាយចេកជួយសង្រ្គោះបានទាន់ពេល ៕

ដោយ ៖ វណ្ណា


ចែករំលែក៖