ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តគ្មានពន្ធចំនួន ១៦គ្រឿងថែមទៀត ត្រូវមន្រ្តីគយ ចុះបង្រ្កាប​បាន​ជាបន្ដបន្ទាប់​

ចែករំលែក៖

ភ្នំពេញ៖ រថយន្តគ្មានពន្ធ ចំនួន១៦គ្រឿង​  ក្នុងនោះរថយន្តចង្កូតឆ្វេង១៥គ្រឿង និងចង្កូតស្តាំ១គ្រឿង​ ត្រូវ​បានមន្រ្តីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​ សហការ​ជាមួយកម្លាំង​សមត្ថកិច្ច​ចម្រុះ​ បន្តចុះបង្រ្កាប​បាន​ជាបន្ដបន្ទាប់​នៅទូទាំងប្រទេសគិតចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣។ 

ក្នុងប្រតិបត្តិការចុះបង្ក្រាប​រថយន្តទាំង១៦គ្រឿងនោះរួមមាន​ ដូចខាងក្រោម​៖

១- រថយន្តម៉ាក LEXUS RX350 ពណ៌ខ្មៅ ចង្កូតឆ្វេង ឆ្នាំ 2010 ពាក់ស្លាកលេខ ភ្នំពេញ 2AJ-6710

២- រថយន្តម៉ាក TOYOTA CAMRY ពណ៌ស ចង្កូតឆ្វេង ឆ្នាំ 2007 ពាក់ស្លាកលេខ ភ្នំពេញ 2AX-7160

៣- រថយន្តម៉ាក LEXUS RX330 ប្រភេទ រថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ ស ឆ្នាំផលិត ២០០៧

៤- រថយន្តម៉ាក LEXUS CT200H ប្រភេទ រថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ ស ឆ្នាំផលិត ២០១២

៥- រថយន្តម៉ាក MASDA 2 ប្រភេទ រថយន្តទេសចរណ៍ ចង្កូតស្តាំ ពណ៌ ក្រហម ឆ្នាំផលិត ២០១៦

៦- រថយន្តម៉ាក Rx400H ចង្កូត ឆ្វេង ពណ៌ ខ្មៅ ផលិតឆ្នាំ 2006 ពាក់ស្លាកលេខ ភ្នំពេញ 2AN-2025 ។

៧- រថយន្តម៉ាក Camry ចង្កូត ឆ្វេង ពណ៌ស ផលិតឆ្នាំ 2008 ពាក់ស្លាកលេខ ភ្នំពេញ 2T-9712 ។

៨- រថយន្តម៉ាក Camry ចង្កូត ឆ្វេង ពណ៌ស ផលិតឆ្នាំ 2007 ពាក់ស្លាកលេខ ភ្នំពេញ 2BB-8899

៩- រថយន្តម៉ាក Camry ចង្កូត ឆ្វេង ពណ៌ស ផលិតឆ្នាំ 2007 ពាក់ស្លាកលេខ ភ្នំពេញ 2U-4932

១០- រថយន្តម៉ាក LEXUS RX 350 ឆ្នាំ ផលិត 2007ពណ៌ ទឹកមាស ចង្កូតឆ្វេង ផ្លាកលេខ ខេមរភូមិន្ទ 02 2-5964

១១- រថយន្តម៉ាក TOYOTA CAMRY ពណ៌ទឹកប្រាក់ ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2007

១២- រថយន្តម៉ាក LEXUS RX400H ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2006 ពណ៌ប្រផេះ ស្លាកលេខ ភ្នំពេញ 2BF-4439

១៣- រថយន្តម៉ាក TOYOTA CAMRY ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2007ពណ៌ទឹកមាស ស្លាកលេខភ្នំពេញ 2AE-3991

១៤- រថយន្តម៉ាក TOYOTA CAMRY ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2007 ពណ៌ស ស្លាកលេខ ភ្នំពេញ 2AY-6095

១៥- រថយន្តម៉ាក TOYOTA CAMRY ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2007 ពណ៌ស ស្លាកលេខ កំពង់ចាម 2A-0281

១៦- រថយន្តម៉ាក TOYOTA HIGHLANDER ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2007 និងទំហំស៊ីឡាំង 3300CC

គួររម្លឹកផងដែរថា​ កន្លងទៅ​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្តេជ្ញាចិត្តធ្វើការបង្ក្រាបករណីរថយន្តអត់ពន្ធ ដែលកំពុងចរាចរណ៍តាមដងផ្លូវ ដូចភ្លៀងរលឹម ដើម្បីធ្វើយ៉ាងណាបញ្ចប់ការលួចបន្លំ ប្រើប្រាស់រថយន្តអត់ពន្ធដោយ ជ្រកក្រោមស្លាកលេខផ្សេងៗ៕

ដោយ​៖សហការី​


ចែករំលែក៖