ក្នុងអំឡុង«សប្តាហ៍មាស» ដែលជាថ្ងៃឈប់សម្រាកនៃទិវាពលកម្មរយៈពេល 5 ថ្ងៃខាងមុខនេះ – ប្រទេសចិនកំពុងឈានទៅរកកម្រិតខ្ពស់បំផុតនៅក្នុងវិស័យទេសចរណ៍ក្នុងស្រុក បន្ទាប់ពីរដ្ឋាភិបាលបានលុបចោលការរឹតបន្តឹងការទប់ស្កាត់ Covid-19 ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ដែលដកស្រង់ទិន្នន័យរបស់រដ្ឋាភិបាលចិន អាជ្ញាធរចិនរំពឹងថា នឹងមានការធ្វើដំណើរតាមផ្លូវដែកចំនួន 19 លាននាក់នៅទូទាំងប្រទេសនៅថ្ងៃទី 29 ខែមេសា ដែលជាថ្ងៃដំបូងនៃថ្ងៃឈប់សម្រាក។ នេះជាចំនួនខ្ពស់បំផុតដែលធ្វើឡើងក្នុងមួយថ្ងៃសម្រាប់ប្រទេសនេះ។
សូម្បីតែក្នុងអំឡុងពេលពិធីបុណ្យនិទាឃរដូវឆ្នាំនេះ នៅពេលដែលប្រជាជនទូទាំងប្រទេសសម្រុកទៅជនបទដើម្បីជួបជុំក្រុមគ្រួសារ និងពិធីបុណ្យចូលឆ្នាំក៏ដោយ ក៏ចំនួននៃការធ្វើដំណើរដែលបានធ្វើឡើងក្នុងមួយថ្ងៃគឺមិនច្រើនដូចនេះទេ។ ដោយឡែក យោងតាមទិន្នន័យពីរដ្ឋបាលផ្លូវដែកជាតិនៃប្រទេសចិន ក្នុងអំឡុងពេល 40 ថ្ងៃនៃបុណ្យចូលឆ្នាំថ្មីពីខែមករាដល់ខែកុម្ភៈ ការធ្វើដំណើរសរុបចំនួន 348 លាននាក់ត្រូវបានធ្វើឡើង ស្មើនឹងជាមធ្យមប្រហែល 8.7 លាននាក់ការធ្វើដំណើរក្នុងមួយថ្ងៃ។
ចំនួនការធ្វើដំណើរតាមផ្លូវដែកក្នុងអំឡុងពេលថ្ងៃឈប់សម្រាកថ្ងៃទី 1 ខែឧសភា ឆ្នាំ 2023 គឺខ្ពស់ជាងការធ្វើដំណើរចំនួន 4.4 លានដងសម្រាប់រយៈពេលដូចគ្នាក្នុងឆ្នាំ 2022 ។ មូលហេតុគឺនៅពេលនោះ រដ្ឋាភិបាលចិនបានដាក់ការបិទទីក្រុងមួយចំនួន រួមទាំងមជ្ឈមណ្ឌលហិរញ្ញវត្ថុទីក្រុងសៀងហៃ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃមេរោគ។
ពេលវេលាចុងក្រោយដែលចំនួនការធ្វើដំណើរតាមផ្លូវដែកឡើងដល់កំពូលគឺនៅឆ្នាំ 2021 នៅពេលដែលការធ្វើដំណើរ 18.8 លាននាក់ត្រូវបានធ្វើឡើង។ ម្យ៉ាងវិញទៀត ចរាចរណ៍ផ្លូវអាកាសក៏ឃើញមានល្បឿនដ៏មមាញឹកផងដែរ។ ក្នុងរយៈពេលប្រាំថ្ងៃខាងមុខ អាជ្ញាធរអាកាសចរណ៍ស៊ីវិលចិនរំពឹងថានឹងមានអ្នកដំណើរប្រហែល 9 លាននាក់ធ្វើដំណើរតាមយន្តហោះ៕
ដោយ៖ ធីរីណា(រូបថត ៖ AFP)