ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុត អារ៉ាប៊ី សាអ៊ូឌីត និងអុីរ៉ង់ សម្រេចបើកស្ថានទូតឡើងវិញ នៅពេលដ៏ខ្លីខាងមុខ

ចែករំលែក៖

ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួនៅថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០២៣បានផ្សាយថា រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា អុីរ៉ង់ និងអារ៉ាប៊ីសាអ៊ូឌីត បានឯកភាពគ្នាបើកស្ថានទូតនិងអគ្គស្ថានកុងស៊ុល នៅក្នុងប្រទេសទាំង២ឡើងវិញនៅប៉ុន្មានថ្ងៃខាងមុខនេះ។
លោក Hossein Amir-Abdollahian រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ ធ្វើការកត់សម្គាល់ខាងលើនៅឯសន្និសីទសារព័ត៌មាន មួយក្នុងទីក្រុងបេរូត ប្រទេសលីបង់ ក្នុងពេលបញ្ចប់ដំណើរទស្សនកិច្ចរបស់លោក។ លោក អាមៀរ អាប់ឌុលឡាហ៊ីយ៉ាន បានឱ្យដឹងទៀតថាការឯកភាពគ្នានេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទរវាងរូបលោក ជាមួយសមភាគីអារ៉ាប៊ីសាអ៊ូឌីត ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud កាលពីថ្ងៃទី២០ ខែមេសាកន្លងទៅ។
អារ៉ាប៊ីសាអ៊ូឌីត និងអ៉ីរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងសន្តិភាពភ្ជាប់ទំនាក់ទំនងការទូតនឹងគ្នាឡើងវិញ កាលពីថ្ងៃទី៦ ខែមេសា ក្រោមការសម្របសម្រួលពីទីក្រុងប៉េកាំង៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ EPA


ចែករំលែក៖