ខេត្តបន្ទាយមានជ័យ៖ រយៈពេលមួយឆ្នាំបីខែដែលករណីសម្លាប់ក្មេងស្រីសិស្សសាលាឈ្មោះ លួត លីហ្សា អាយុ ៨ឆ្នាំ សិស្សសាលាបឋមសិក្សាទំនប់ក៥ នាភូមិទំនប់ក៥ សង្កាត់/ក្រុងប៉ោយប៉ែតធ្វើឱ្យមហាជនទន្ទឹងរង់ចាំមើលមុខឃាតក ប៉ុន្តែឃាតកដែលសម្លាប់ក្មេងស្រីនោះនៅមិនឆ្ងាយពីផ្ទះសពក្មេងរងគ្រោះនោះឡើយ គឺនៅខាងមុខផ្ទះសពរងគ្រោះជាអ្នកភូមិផងរបងជាមួយគ្នា។
ប្រភពច្បាស់ការណ៍ថាៈ ករណីខាងលើនេះគឺជាករណីគ្រោះថ្នាក់ចរាចរណ៍ប៉ុន្តែក្រោយពីបុករួចឃាតកបានយកសពក្មេងស្រីទៅលាក់ទុកក្នុងផ្ទះឋិតក្នុងភូមិទំនប់ក៥ សង្កាត់/ក្រុងខាងលើ ធ្វើឱ្យក្មេងស្រីរងគ្រោះដាច់ខ្យល់ស្លាប់។ អ្នកភូមិរួមទាំងសមត្ថកិច្ចជំនាញរកសព្វគ្រប់ហើយមិនឃើញសពទាំងនៅកន្លែងដែលឃាតកលាក់ទុកផងដែរ។ បន្ទាប់មកឃាតករួមគំនិតគ្នាបានយកសពទៅកាយដីកប់ក្នុងដីឡូត៍មួយកន្លែងក្បែរផ្លូវទើបរកឃើញ។
ប្រភពថាៈ ឃាតកនិងអ្នកពាក់ព័ន្ធដែលសមត្ថកិច្ចហៅសួរនាំមានគ្នាបីនាក់ឪពុក កូនប្រសានិងកូនបង្កើត។
ទោះយ៉ាងណាសមត្ថកិច្ចមិនទាន់បង្ហាញរបាយការណ៍នៅឡើយព្រោះនៅសាកសួររកអ្នកពាក់ព័ន្ធបន្ថែម កាលពីថ្ងៃទី២៨ខែមេសាឆ្នាំ២០២៣។
សូមបញ្ជាក់ថាៈ ក្មេងស្រីម្នាក់ដែលបានបាត់ខ្លួនបន្ទាប់ពីទទួលដំណឹងពីអ្នកគ្រូ បង្កការភ្ញាក់ផ្អើលត្រូវបានគេប្រទះឃើញក្នុងដីឡូត៍មួយកន្លែងចម្ងាយពីផ្ទះប្រមាណ២០០ម៉ែត្រនៅវេលាម៉ោង៩និង១៥នាទីយប់ថ្ងៃទី៩ខែមីនាឆ្នាំ២០២៣នៅក្នុងដីឡូត៍មួយកន្លែងចម្ងាយពីផ្ទះសពរងគ្រោះប្រមាណ២០០ម៉ែត្រស្ថិតក្នុងភូមិទំនប់ក៥ សង្កាត់-ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
សពក្មេងរងគ្រោះមានឈ្មោះ លួត លីហ្សា ហៅ កន្ទ្រីត អាយុ៨ឆ្នាំជាសិស្សរៀន ថ្នាក់ទី២ នៃសាលាបឋមសិក្សាទំនប់ក៥៕
ដោយ ៖ វណ្ណ