ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលស្រុកពញាឮ នឹងធ្វើការរៀបចំបញ្ចាំស្លាយចាក់ផ្សាយបន្តផ្ទាល់នៃព្រឹត្តិការណ៍សុីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ មានចំនួន០២ ទីតាំង

ចែករំលែក៖

ខេត្តកណ្តាល ៖ យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងយោងតាមប្រសាសន៍ដឹកនាំរបស់ លោកអភិបាល នៃគណៈអភិបាលខេត្តកណ្ដាល រដ្ឋបាលស្រុកពញាឮ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជពលរដ្ឋក្នុងមូលដ្ឋានស្រុកទាំងអស់ជ្រាបថា រដ្ឋបាលស្រុក នឹងធ្វើការរៀបចំបញ្ចាំស្លាយចាក់ផ្សាយបន្តផ្ទាល់នៃព្រឹត្តិការណ៍សុីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ មានចំនួន០២ ទីតាំង ដូចខាងក្រោម ៖

– ទីតាំងទី១ ស្ថិតនៅបរិវេណតារាងបាល់ទាត់ជាប់នឹងស្នាក់ការគណបក្សប្រជាជនស្រុកពញាឮ

– ទីតាំងទី២ ស្ថិតនៅបរិវេណបឹងផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល 

ព្រមទាំងមានការប្រគំតន្ត្រី ទស្សនាកម្សាន្តដោយឥតគិតថ្លៃ។

=>កម្មវិធីផ្សាយ

– នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ៦:៣០ នាទីល្ងាចតទៅការប្រកួតកីឡាបាល់ទាត់រវាង កម្ពុជា vs ទីម័រ (Cambodia vs Timor leste)

– នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ៦:៣០ នាទីល្ងាចតទៅការប្រកួតកីឡាបាល់ទាត់រវាង កម្ពុជា vs ហ្វីលីពីន (Cambodia vs Philippine)

រដ្ឋបាលស្រុកពញាឮ សូមគោរពអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលស្រលាញ់ស្នេហាវិស័យកីឡា ចូលរួមទស្សនាឱ្យបានច្រើនកុះករ ជាពិសេសបងប្អូនអាជីវករ អាចលក់ដូរបានដោយសេរីដោយរក្សាអនាម័យបរិស្ថានល្អ៕

ដោយ ៖ សហការី


ចែករំលែក៖