ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី ៖ គណបក្សប្រជាជនកម្ពុជាតែងតែយកចិត្តទុកដល់ការបំពាក់បំប៉នសមត្ថភាពរបស់មន្រ្តីគណបក្សជាប្រចាំដើម្បីបំពេញបេសកកម្មជូនគណបក្សបានប្រកបដោយប្រសិទ្ធភាព

ចែករំលែក៖

ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជាតែងតែយកចិត្តទុកដល់ការបំពាក់បំប៉នសមត្ថភាពរបស់មន្រ្តីគណបក្សជាប្រចាំដើម្បីបំពេញបេសកកម្មជូនគណបក្សបានប្រកបដោយប្រសិទ្ធភាព។ នេះជាការលើកឡើងពី លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។ 

លោក ហ៊ុន ម៉ានី បានថ្លែងថា, នេះគឺជារបៀបរបបធ្វើការងាររបស់គណបក្សប្រជាជនកម្ពុជា ដែលបានចាត់ទុកការងារចលនាមហាជនជាការងារដ៏មានសារៈសំខាន់ ដែលជាសសរស្តម្ភដ៏មានសារៈសំខាន់ក្នុងការធានាប្រៀបឈ្នះរបស់គណបក្សនៅក្នុងការបោះឆ្នោត។ រយៈពេលពេញមួយថ្ងៃនេះ គណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានរៀបចំពិធីជួបជុំរចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងប្រទេសដើម្បីទទួលយកធាតុចូលសំខាន់ៗនៃស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម សម្រាប់ជាមូលដ្ឋានក្នុងការអនុវត្តការងារសមរភូមិសតិអារម្មណ៍ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ខាងមុខនេះ។ 

លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា, គណបក្សប្រជាជនកម្ពុជាតែងតែយកចិត្តទុកដល់ការបំពាក់បំប៉នសមត្ថភាពរបស់មន្រ្តីគណបក្សជាប្រចាំដើម្បីបំពេញបេសកកម្មជូនគណបក្សបានប្រកបដោយប្រសិទ្ធភាព ក្នុងស្មារតីទទួលខុសត្រូវខ្ពស់។ ភាពជោគជ័យរបស់គណបក្ស កើតចេញពីកិច្ចខិតខំប្រឹងប្រែង និងការលះបង់របស់សមាជិកសមាជិកាម្នាក់ៗ។ ក្នុងនាមជាមន្រ្តីគណបក្ស យើងម្នាក់ៗត្រូវខិតខំត្រង់ត្រាប់ស្តាប់ និងកត់ត្រានូវរាល់បទបង្ហាញនានា និងអនុសាសន៍ដែលអាចយកទៅប្រើប្រាស់នៅតាមមូលដ្ឋានរបស់ខ្លួន ៕

ដោយ ៖ សិលា


ចែករំលែក៖