ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សចំនួន១១នាក់ពាក់ព័ន្ធករណីដឹកឈើចូលក្រុមហ៊ុនស៊ីង បាយអូថេក របស់លោក ជា ពៅ ត្រូវចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនដាក់ពន្ធនាគារហើយ

ចែករំលែក៖

ខេត្តក្រចេះ ៖ មនុស្ស១១នាក់ពាក់ព័ន្ធនឹងបទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានច្បាប់អនុញ្ញាត ដែលប្រព្រឹត្តកាលពីថ្ងៃទី២៤ខែមេសាឆ្នាំ២០២៣ត្រូវលោក គុយ ពិទូ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តក្រចេះសម្រេចឃុំខ្លូនដាក់ពន្ធនាគារហើយនៅល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣។

យោងតាមដីកាបង្គប់ឱ្យឃុំខ្លួនរបស់ចៅក្រមសាលាដំបូងខេត្តក្រចេះបានបញ្ជាក់ថា ជនត្រូវចោទចំនួន១១នាក់ ស្ថិតក្នុងសំណុំរឿងបទល្មើសព្រៃឈើដែលមានឈ្មោះដូចខាងក្រោម៖ ទី១.ឈ្មោះ ឡាយ សុភ័ក្រ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករ រស់នៅភូមិចង្រ្កង់ ឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ។ ទី២.ឈ្មោះ ជីម ទឹម ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិដងទង់ ឃុំវឌ្ឍនៈ ស្រុកសម្បូណ៌ ខេត្តក្រចេះ ។ ទី៣.ឈ្មោះ កែវ មាក់ ភេទប្រុស អាយុ៣៤ឆ្មាំ មុខរបរ កសិករ រស់នៅភូមិអាជេន ឃុំកំពង់ចាមស្រុកសម្បូណ៌ ខេត្តក្រចេះ។ ទី៤.ឈ្មោះ ចេម តុង ភេទប្រុស អាយុ២៤ឆ្មាំ មុខរបរកសិករ រស់នៅភូមិដងទង់ ឃុំវឌ្ឍនៈ ស្រុកសម្បូណ៌ ខេត្តក្រចេះ។ ទី៥.ឈ្មោះឡាច ភ័ណ្ឌ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិតាងួន ឃុំ វឌ្ឍនៈ ស្រុកសម្បូណ៌ ខេត្តក្រចេះ។ ទី៦. ឈ្មោះណឹក ស្មាក់ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ រស់នៅ ភូមិចង្រ្កង់ ឃំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ។  ទី៧.ឈ្មោះសាត សុខរី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កសិករ រស់ភូមិកោះផ្ដៅ ឃុំកំពង់ចាម ស្រុកសម្បូណ៌ ខេត្តក្រចេះ។  ទី៨.ឈ្មោះសាត សុខរ៉ម ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ កសិករ នៅភូមិទន្សោងធ្លាក់  ឃុំកំពង់ចាម ស្រុកសម្បូណ៌ ខេត្តក្រចេះ។  ទី៩.ឈ្មោះ ជឿន ជន់ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ កសិករ នៅភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសម្បូណ៌ ខេត្តក្រចេះ។ ទី១០.ឈ្មោះ នាង ឆៃយ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ កសិករ រស់នៅ ភូមិបន្ទាយ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។

ទី១១.ឈ្មោះ សៀវ ផាន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិបន្ទាយ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។ អ្នកទាំង១១នាក់ត្រូវដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទ ដឹកជញ្ជូនផល,ប្រមូលផលអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាតប្រព្រិត្តនៅចំណុចអូរកំភ្លិក ត្រពាំងអង្រ្កង ត្រពាំងទា អន្លង់ត្បាល់ បន្ទាយសៀម ត្រពាំងកាត់សក់ សោមដេប៉ូ ភ្នុំចែម៉ៃ ក្នុងដែនការពារបរិស្ថានកំពង់គយនៃដែនជម្រកសត្វព្រៃឡង់ ស្ថិតក្នុងភូមិអាជេន ឃុំកំពង់ចាម ស្រុកសម្បូណ៌ ខេត្តក្រចេះ ។

ជនសង្ស័យទាំង១១នាក់ត្រូវបានកម្លាំងចម្រុះឃាត់ខ្លួនពីថ្ងៃទី២៦ ខែមេសាឆ្នាំ២០២៣យកមកសួរនាំនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តក្រចេះ ។

ក្រោយការស៊ើបអង្កេតពីកម្លាំងសមត្ថកិច្ចក៏បានបញ្ជូនទៅតុលាការបន្តនីតិវិធីនិងបានបន្តនាំទៅឃុំខ្លួននៅពន្ធនាគារតែម្តង។

ទាក់ទិនករណីខាងលើគេមិនទាន់ដឹងថាការផ្តល់ចម្លើយរបស់អ្នកទាំង១១នាក់នោះមានការពាក់ព័ន្ធនឹងជនមានអំណាចមានលុយនៅពីក្រោយការបញ្ជាទិញនិងបំផ្លាញព្រៃឈើនោះនៅឡើយដែរទេ៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖