ខេត្តកណ្ដាល៖ ស្ត្រីម្នាក់ស៊ីឈ្នួលដកស្មៅអោយគេក្នុងចម្ការម្ទេសទាំងមេឃកំពុងភ្លៀងផ្គររន្ទះមិនព្រមជ្រកកន្លែងមានសុវត្ថិភាព ត្រូវរន្ទះបាញ់ស្លាប់យ៉ាងអាណោចអាធ័មនៅវេលាម៉ោង១៦និង១៥នាទី ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ នៅលើកោះ ភូមិព្រែកចារ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកល្វាឯមបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ថាវ ចន្ធូ ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកចារ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្តាល ។
ប្រភពដដែលបន្តថា តាមការបំភ្លឺរបស់ឈ្មោះ ហឹង ជាម្ចាស់ចម្ការបានបំភ្លឺថា នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ជនរងគ្រោះឈ្មោះ ថាវ ចន្ធូ បានមកធ្វើការស៊ីឈ្នួលដកស្មៅម្ទេសក្នុងចម្ការរបស់ខ្លួននៅលើកោះដូចសព្វដង។ លុះមកដល់វេលាម៉ោងប្រហែល ១៤និង០០នាទី មេឃក៏ធ្លាក់ភ្លៀងតែជនរងគ្រោះមិនបានឈប់សម្រាកទេគឺនៅបន្តធ្វេីការធម្មតា ពេលមេឃកំពុងភ្លៀងមានរន្ធះបាញ់ជាច្រើនគ្រាប់ ស្រាប់តែពេលនោះរន្ទះបានបាញ់មកចំជនរងគ្រោះ ឈ្មោះ ថាវ ចន្ធូ ចំត្រចៀកហូរឈាមនិងជើងទាំងសងខាងបណ្ដាលឲ្យស្លាប់នៅកន្លែងធ្វើស្មៅម្ទេសតែម្ដង។ ឃេីញបែបនេះបងប្អូននិងអ្នកជិតខាងដែលទៅធ្វើការជាមួយគ្នាបានលេីកសាកសពជនរងគ្រោះដឹកតាមទូកពីលើកោះយកមកផ្ទះ ។ ជនរងគ្រោះត្រូវបានបងប្អូននិងអ្នកធ្វេីការជាមួយដាក់ទូកដឹកយកមកផ្ទះទេីបរាយការណ៍ជូនសមត្ថកិច្ច។
តាមការពិនិត្យសាកសព នៅលេី.កមានស្នាមឆេះខ្លោចដាច់រលាត់ត្រចៀកខាងស្តាំមានឈាមហូរពីក្នុងត្រចៀក ،សម្លៀកបំពាក់ឆេះដាច់រហែក។
តាមការសន្និដ្ឋានរបស់គ្រូពេទ្យនិងផ្នែកជំនាញ សពជនរងគ្រោះស្លាប់ដោយសាររន្ទះបាញ់ ។
ក្រោយពិនិត្យសាកសព បានប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ស្អាងជ័យ