ខេត្តព្រះសីហនុ ៖ គណៈកម្មការបច្ចេកទេសរៀបចំការ ប្រកួតកីឡាស៊ីហ្គេមដែលខេត្តព្រះសីហនុធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (32 SEA GAME) ២០២៣ នូវប្រភេទកីឡា ៣ប្រភេទ មានដូចជា កីឡាកទូកក្តោង,កីឡាម៉ូតូទឹកនិងកីឡាបាល់ទះលើឆ្នេរខ្សាច់។ ដោយឡែកកីឡាទូកក្តោង ចាប់ផ្តើមប្រកួតព្រឹកថ្ងៃទី២ខែឧសភា ឆ្នាំ២០២៣ នៅវេលាម៉ោង ១០ និង៣០នាទីព្រឹក និងត្រូវបញ្ចប់នៅថ្ងៃទី៨ ខែ ឧសភា ឆ្នាំ២០២៣ខាងមុខ នៅទីលានប្រកួតនៅលើគោក និងនៅលើផ្ទៃទឹក។
សម្រាប់ការប្រកួតកីឡាទូកក្តោង ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុរៀបចំនៅទីលានតេជោឆ្នេរកន្ទុយនាគ ដោយ ធ្វើការបែងចែកជាបីទីលានប្រកួត៩ (3 Courses) ដោយ១ទីលាន មានទំហំ ១គីឡូម៉ែត្រការ៉េ ដែលមានវិញ្ញាសា ក២៣ឡាទូកក្តោងផ្នែកបុរស និងកីឡាទូក ក្តោងផ្នែកនារី ចូលរួមប្រកួតនៅខេត្តព្រះសីហនុ មានកីឡាមកពីប្រទេសចំនួន៦ ស្មើនឹង ១០១នាក់ និងមន្ត្រីបច្ចេកទេសរៀបចំការប្រកួតចំនួន ៥០នាក់ ក្នុងនោះ ៖
*កម្ពុជា មានកីឡាករចូលរួមចំនួន ១៨រូប
*ថៃ មានកីឡាករចូលរួមចំនួន ២៧រូប
*សិង្ហបុរី មានកីឡាករចូលរួមចំនួន ១៦រូប
*ម៉ាឡេស៊ី មានកីឡាករចូលរួមចំនួន ១៥រូប
*ហ្វីលីពីន មានកីឡាករចូលរួមចំនួន ១៤រូប
*វៀតណាម មានកីឡាករចូលរួមចំនួន ១១រូប៕
ដោយ៖ សូរិយា