ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន សូមកោតសរសើរចំពោះកីឡាករបាល់ទាត់កម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ នៅយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ នៅលើផេកផ្លូវការ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា សូមកោតសរសើរចំពោះកីឡាករបាល់ទាត់កម្ពុជា  ដែលបានខិតខំប្រកួតបានយ៉ាងល្អ ក្នុងការប្រកួតបាល់ទាត់នៃព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ កីឡាបាល់ទាត់ (បុរសពូល A) នា រាត្រីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ រវាង កម្ពុជា និង ហ្វីលីពីន ក្នុងលទ្ធផលស្មើគ្នា(CAM 1-1 PHI) ដែលទើបបានប្រកួតចប់នៅ​វិមានពហុកីឡដ្ឋានជាតិអូឡាំពិក មុននេះបន្តិច។

សម្តេចតេជោ ហ៊ុន សែន បានជូនពរក្រុមកីឡាករកម្ពុជាឲ្យទទួលបានជោគជ័យក្នុងការប្រកួតជាបន្តទៀត។

សូមបបញ្ជាក់ថា៖ ការប្រកួតបាល់ទាត់ រវាងកម្ពុជា ជាមួយ ហ្វីលីពីន គឺកម្ពុជាលេងបានល្អ ទាល់បញ្ចូលទីបាន១គ្រាប់ ឈ្នះលើ ហ្វីលីពីន នៅនាទី២៧ តង់ទី១ ដោយកីឡាករ ពាក់អាវលេខ ១៦ ។ តែគួរអោយស្កោកស្តាយនៅនាទី៩០ ថែម ៦នាទី ដែលជិតចប់ម៉ោងទៅហើយ ធ្វើអោយកីឡាករហ្វីលីន តែតចូលបាន ១គ្រាប់វិញ លទ្ធផល ស្មើគ្នា កម្ពុជា ១-១ហ្វីលីពីន ធ្វើអោយកម្ពុជា បាន ៤ពិន្ទុ និង ហ្វីលីពីន បាន១ ពិន្ទុ ក្នុងពូល (A) ៕

ដោយ ៖ សិលា


ចែករំលែក៖