ភ្នំពេញ៖ ប្រហែលជាមួយម៉ោងមុននេះ ! នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ គេបានបង្ហោះវីដេអូឃ្លីបចេញពីកាមេរ៉ា សុវត្ថិភាពជិត៦នាទី ឃើញពីសកម្មភាព របស់បុរសម្នាក់ហាក់ដូចជាថ្លើមធំ ចរិតមានតែ អញ កោងកាច ដើរចូលហាងកាត់សក់ស្រែកឡូឡា ដោយប្រើគ្រាប់កាំភ្លើងបោះបាចក្នុងហាង សម្លុត បំបាក់ជាងកាត់សក់រហូតដល់លើកដៃសំពះ ហើយភ្ញៀវអ្នកមកកាត់សក់ក៏ភ័យ កាត់សក់មិនទាន់ហើយផងក៏ចាកចេញទាំងព្រលឹងចុងសក់ ។
នៅក្នុងផេកឈ្មោះ ( អេសភីខេ ញូ ) បានបង្ហោះថា កាចសាហាវមែន ! អ្នកបេីកទ្បានឡិចសុីស570 ស្លាកលេខ ភ្នំពេញ 2AG-2222 មកហាងកាត់សក់ និយាយទ្បូទ្បាខ្លាំងៗ ខឹងគេប្រាប់ពីរបីម៉ាត់ដេីរទៅយកគ្រាប់កាំភ្លេីងមកបាចនៅក្នុងហាងលេីកអាវសំញ៉ែងកាំភ្លេីងនៅចង្កេះនិយាយគំរាមរកបាញ់ និងនិយាយគំរាមទះកំផ្លៀងជាងកាត់សក់ ។
ហេតុការណ៍នេះ កើតឡើងនៅផ្លូវលូ១០៥បឹងត្របែក សង្កាត់បឹងត្របែក ខណ្ឌចំកាមន រាជធានីភ្នំពេញ នាវេលាម៉ោង១២៖១០នាទីថ្ងៃត្រង់ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣។
ផេក ( អេសភីខេ ញូ ) បានត្រឹមតែបង្ហោះ វីដេអូឃ្លីប ប៉ុន្តែមិនធ្វើអធិប្បាយរៀបរាប់ពីសាច់រឿងនេះទេ ដូច្នេះសូមសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញពាក់ព័ន្ធ ស៊ើបអង្កេត ស្រាវជ្រាវ ក្នុងរឿងនេះផង ខណៈដែលសមត្ថកិច្ចមូលដ្ឋានថា អត់បានដឹង ដោយសារម្ចាស់ទីតាំងអត់បានប្តឹង ??? ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានឆ្លើយប្រាប់ថា បានឃើញវីដេអូហើយ ចាំស្រាវជ្រាវ ដោយសារមានស្លាកលេខឡាន៕
ដោយ ៖ សហការី