ខេត្តបាត់ដំបង៖ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកសង្កែ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល ដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានចុះប្រតិបត្តិការបង្ក្រាបបានករណីរក្សាទុក ចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន ០១ករណី ឃាត់ខ្លួនមនុស្សចំនួន ៣នាក់ក្នុងបទល្មើសជាក់ស្តែង។
ក្នុងប្រតិបត្តិការចុះបង្ក្រាបខាងលេីនេះ បានធ្វេីឡេីងកាលពីល្ងាចថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញនេះ នៅចំណុចក្រុមទី០៥ ភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
ជនសង្ស័យចំនួន ០៣នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖ ទី១.ឈ្មោះ ព្រាន រិតឌី ហៅ ចន ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ,ទី២.ឈ្មោះ ហ៊ាង គឹមហុង ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ,និងទី៣.ឈ្មោះ សេង គឹមឡុង ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិ ច្រាបវាល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់ ទម្ងន់ ០.៤០ក្រាម ។
-សម្ភារៈកែច្នៃសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។
-កាបូបលុយចំនួន០១
-ទូរសព្ទ័ដៃចំនួន ០៣គ្រឿង
-ម៉ូតូចំនួន ០២គ្រឿង ម៉ាកស៊ុយសូគីស្មាស់រេវ៉ូ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ ចំនួន០១គ្រឿង ស្លាកលេខបាត់ដំបង 1C-2430 និងម៉ាកហុងដា អាយខុន ពណ៌ត្រួយចេកមិនស្គាល់ស៊េរីឆ្នាំ ចំនួន០១គ្រឿង ស្លាកលេខបាត់ដំបង 1K-9592។
បច្ចុប្បន្ន ជនសង័្សយទាំង០៣នាក់រួមនិងវត្ថុតាង នៅព្រឹកថ្ងៃពុធទី០៣ ខែឧសភា ឆ្នាំ២០២៣នេះ កម្លាំងនគរបាលស្រុកសង្កែកំពុងរៀបចំសំណុំរឿង បញ្ជូនមកការិយាល័យជំនាញខេត្ត ដេីម្បីចាត់ការបន្តនីតិវិធី-ច្បាប់៕
ដោយ៖សហការី