ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌទួលគោកចាប់ឃាត់បានចោរលួចកាបូប និងទូរស័ព្ទដៃអ្នករត់ pass app នៅវេលាទៀបភ្លឺ

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោងប្រហែល ០៣និង៤៥នាទីទាបភ្លឺឈានចូលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ កម្លាំងផ្នែកនគរបាលយុត្តិធម៌បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋ បាលផ្សារដេប៉ូទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួល គោក បានបង្ក្រាបឃាត់ជនសង្ស័យ០១នាក់ជាក់ស្ដែងពីបទលួចនិងបទប្រើប្រាស់ឯកសារសារធារណ:ក្លែងដោយលួចទូរស័ព្ទ០១គ្រឿងនិងកាត់ខ្សែកាបូបស្ពាយចំហៀងរបស់ជនរងគ្រោះមិនបានសម្រេចនិងប្រើផ្លាកលេខម៉ូតូមិនប្រក្រតី ដែលបានប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៨៩ ផ្លូវលេខ២១៥ ក្រុមទី៣០ ភូមិ១០ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

 មន្ត្រីនគរបាលខណ្ឌទួលគោកបានឲ្យដឹងថា ជន សង្ស័យឈ្មោះ នី កប ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៧អា ផ្លូវលេខ១៥៦ បូរីពិភពថ្មី៣  សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

មន្ត្រីនគរបាលខណ្ឌទួលគោកបានឲ្យដឹងថា វត្ថុតាងចាប់បានរួមមាន ម៉ូតូ០១គ្រឿងម៉ាក Honda Dream C125 ស៊េរី 2018 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JK-4451 និងកាបូបស្ពាយពណ៌ខ្មៅមួយ រួមនិងកូនពិលសម្រាប់បំភ្លឺមួយ (ចាប់យកពីជនសង្ស័យផ្ទាល់ខ្លួនខាងលើ) ។

ជនរងគ្រោះ ឈ្មោះ ដារ៉ាសិទ្ធិ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នករត់ (PassApp) មានទីលំនៅផ្ទះលេខ៤អឺ៤ ផ្លូវលេខ២១៧ ភូមិ៧ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

បច្ចប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះ អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿងអនុវត្តនីតិវិធី ៕

ដោយ៖ សូរិយា


ចែករំលែក៖