ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ០២គ្រឿងប៉ះគ្នាពេញទំហឹងបណ្តាលឱ្យបុរសម្នាក់របួសបាក់ជើងម្ខាង

ចែករំលែក៖

ខេត្តបាត់ដំបង៖ បុរសម្នាក់របួសបាក់ជើងម្ខាង ក្រោយជិះម៉ូតូបត់ខ្វះការប្រុងប្រយ័ត្នត្រូវបានម៉ូតូភាគីម្ខាងទៀតបុកពីក្រោយពេញទំហឹងនៅវេលាម៉ោង ០៩និង៣០នាទី ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ នៅត្រង់ចំណុចភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាក SUPER ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង1AO-1292 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរម្នាក់ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចផ្លូវបំបែកកន្លែងកើតហេតុខាងលើ ភ្លាមនោះក៏ស្រាប់តែមានម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខបាត់ដំបង 1AO-0832 បើកបរដោយបុរសម្នាក់និងអ្នករួមដំណើរម្នាក់ក្នុងទិសដៅស្របគ្នា និងបានឡើងបត់ឆ្វេងពីមុខដោយខ្វះការប្រុងប្រយ័ត្នក៏ត្រូវម៉ូតូSUPERបុកពេញទំហឹងបណ្តាលឱ្យអ្នករួមដំណើរខាងម៉ូតូម៉ាកហុងដាឌ្រីម រងរបួសធ្ងន់បាក់ជើងម្ខាងតែម្តង។

ក្រោយពេលកើតហេតុភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងម៉ូតូ SUPER ផ្តល់សំណងទៅអោយភាគីម្ខាងទៀតចំនួន ៩០ម៉ឺនដើម្បីបញ្ចប់រឿង៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖