ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី ៖ ថ្ងៃនេះប្រជាជាតិកម្ពុជា គឺជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រកម្ពុជាដែលយើងកម្រនឹងបានឃើញដោយផ្ទាល់

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានថ្លែងថា, ថ្ងៃនេះប្រជាជាតិកម្ពុជា គឺជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រកម្ពុជាដែលយើងកម្រនឹងបានឃើញដោយផ្ទាល់។ 

លោកលើកឡើងថា, ពិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នាថ្ងៃនេះ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ផូរផង់របស់កម្ពុជា ក្នុងសម័យសន្តិភាព បន្ទាប់ពីប្រជាជាតិកម្ពុជា បានឆ្លងកាត់ដំណាក់កាលសង្គមនានាជាបន្តបន្ទាប់ ។ នេះគឺជាវេលាយើង ដើម្បីបង្ហាញ និងលើកកម្ពស់កិត្យានុភាពជាតិកម្ពុជាបន្ថែមទៀតលើវេទិកាអន្តរជាតិដូច្នេះ ហើយចូលរួមអបអរសាទរជាមួយគ្នាក្នុងនាមជាប្រជាជាតិដែលពោរពេញដោយភាពចម្រុះ និងសក្តានុពលគ្រប់បែបយ៉ាង។ យើងរួមគ្នាធ្វើជាម្ចាស់នៃព្រឹត្តិការណ៍នេះ ជាមួយស្នាមញញឹម និងមោទកភាព ហើយគាំទ្រអត្តពលិកកម្ពុជាគ្រប់ៗរូប គ្រប់ពេលវេលាជាមួយស្មារតី #លើសពីការប្រកួត។ 

#SeaGames2023 #Cambodia2023 #BeyondTheGames #GoGoCambodia។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ បានបញ្ជាក់ផងដែរថា, ស្វាគមន៍ស៊ីហ្កេមទី ៣២ នៅលើទឹកដីកម្ពុជា ! អោយតម្លៃប្រទេសយើង ទើបគេអោយតម្លៃយើង ! ៕

ដោយ ៖ សិលា


ចែករំលែក៖