ព័ត៌មានទាន់ហេតុការណ៍៖

ចែកសំបុត្រឥតគិតថ្លៃ សម្រាប់ការប្រកួតនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ វិញ្ញាសាបាល់ទាត់បុរស

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ថា,  ចែកសំបុត្រឥតគិតថ្លៃ សម្រាប់ការប្រកួតនៅថ្ងៃទី០៧ ឧសភា ២០២៣ វិញ្ញាសាបាល់ទាត់បុរស។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សូមជម្រាបជូនថា,  ចែកជូននៅថ្ងៃស្អែក វេលាម៉ោង ៨:០០នាទីព្រឹក។

ចំពោះ ទីតាំង ពហុកីឡដ្ឋានជាតិអូឡាំពិក។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបន្តថា, ការចែកជូននេះនឹងធ្វើឡើងនៅក្នុងបរិវេនពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមនុស្សចំនួន ២២,៥០០នាក់ដែលមកមុនដំបូង និងអនុញ្ញាតអោយចូលក្នុងបរវេនពហុកីឡដ្ឋានជាតិដើម្បីទទួលយកសំបុត្រ។ 

ខ្លោងទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក និងបើកចាប់ពីម៉ោង ៦:០០នាទីព្រឹក។ ក្រោយពីរាប់ចំនួនមនុស្សឲ្យត្រូវតាមចំនួនសំបុត្រហើយ យើងនឹងធ្វើការបិតទ្វារពហុកីឡដ្ឋានជាតិ និងមិនអនុញ្ញាតអោយបងប្អូនផ្សេងៗទៀតចូលក្នុងបរិវេនទៀតឡើយ ដើម្បីបញ្ជៀសនូវការរង់ចាំដោយមិនទទួលបានសំបុត្រ ។ 

សូមបញ្ជាក់ជូនផងដែរថា, ព្រឹត្តិការណ៍ស៉ីហ្គេម២០២៣(SEA GAMES 2023) ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ! កម្ពុជា បានមេដាយ ចំនួន ៩គ្រឿង ក្នុងនោះ មេដាយមាស ៥គ្រឿង មេដាយប្រាក់ ៤គ្រឿង  , ប្រទេសហ្វីលីពីនទទួលមេដាយមាស២ មេដាយប្រាក់២ និងមេដាយសំរិទ្ធិ៣។ ប្រទេសថៃទទួលមេដាយមាស១ មេដាយប្រាក់១ និងមេដាយសំរិទ្ធិ២។ ប្រទេសឡាវទទួលបានមេដាយមាស១ និងមេដាយសំរឹទ្ធ៣។

បន្ទាប់ពីបញ្ចប់ការរាប់ថយក្រោយ ១០០ថ្ងៃនៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២រួចមក,  នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣នេះ កម្ពុជានឹងត្រូវប្រារព្ធពិធីបើកការប្រកួតជាផ្លូវការ នៃព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រ នៅល្ងាចនេះ ,សូមអបអរសាទរ ពិធីបើកព្រឹត្តិការណ៍ កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣)។ 

សូមបញ្ជាក់ថា, ពិធីបើកព្រឹត្តិការណ៍កីឡាស៉ីហ្គេម នឹងត្រូវរៀបចំឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងថ្នាក់ដឹកនាំនៃបណ្តាប្រទេសមួយចំនួនទៀត នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នេះ ៕

ដោយ ៖ សិលា


ចែករំលែក៖