ភ្នំពេញ ៖ ឱព្រះពុទ្ធសាសនាខ្ញុំអើយវត្តនៅខេត្តណាទៅ? ដល់អញ្ចឹងៗក្រសួងគិតម៉េចទេណ៌ ! ខ្ញុំគិតថាចង់អញ្ជើញក្មួយ វណ្ណដា មកច្រៀងហើយអញ្ជើញ Idol ស្រែបុណ្យរបស់ខ្ញុំទាំងអស់មករាំកុំឲ្យគាត់រាំក្នុងឡានចង្អៀតញាក់មិនកើត😂😂😂😂🤪។ នេះជាការបង្ហោះលើ facebook ផ្លូវការ របស់លោកស្រី ហ៊ុន សុីណាត ដែលតែងតែមានចិត្តសទ្ធាជ្រះថ្លា ក្នុងវិស័យព្រះពុទ្ធសាសនា ជួយសង្គម ជួយកុមារកំព្រា និងស្រឡាញ់ភាពយុត្តិធម៌ក្នុងសង្គម។
លោកស្រីបានបង្ហោះបែបនេះ បន្ទាប់ពីឃើញ TikTok មួយបានបង្ហោះ មានអន្ទិតអត់សក់ ជាព្រះសង្ឃប្រមាណ ៤ អង្គ បានបង្កើតការសប្បាយរីករាយ រាំបទចង្វាក់រ៉េប របស់ វណ្ណដា តារាចម្រៀងលំដាប់ពិភពលោក របស់កម្ពុជា ជាទង្វើដ៏អសីលធម៌ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិស័យព្រះពុទ្ធសាសនា។
បើតាមអ្នកដែលបានចូលមើលហើយ Comments ថា, សង្ឃឹមថាមិននៅក្នុងប្រទេសយេីងទៅចុះណាម៉ែ🙏🙏! លោកស្រី ហ៊ុន សុីណាត បានតបថា, ចា៎ពិតហើយកូនបើប្រទេសយើងមែនចប់ហើយស្រែបុណ្យរបស់ម៉ែនោះ ។
មានចូល Comments ជាច្រើន ដែលគាំទ្រ លោកស្រី ហ៊ុន សុីណាត បានលើកឡើងថា, រូបភាពពីបរទេសទេដឹងលោកអ៊ុំភាគច្រើននៅលើបណ្ដាញសង្គមពូកែកាត់តណាស់ហើយប្រភពរូបភាពវិឌីអូក៏មិនដឹងច្បាស់លាស់ដែរដើម្បីតែ like and share នឹងកាត់តបង្ខូចកិត្តិយសអ្នកដ៏ទៃមិនខ្លាចបាបឡើយ🙏🙏🙏។ ទោះជាអ្នកComment លើកបែបនេះក៏ដោយ ក៏លោកស្រី ហ៊ុន សុីណាត បានលើកហេតុផលថា , ចាទោះបីរូបភាព យ៉ាងណាក៏ដោយក្រសួងពាក់ព័ន្ធត្រូវរក ប្រភពឲ្យឃើញ និងបកស្រាយផងកុំឃើញ អញ្ចឹងហើយមិនសួរនាំនោះ។ លោកស្រីបន្តថា, ចាក្មួយចប់ហើយស្រែបុណ្យរបស់ អ៊ុំសង្ឃឹមរកស្រែបុណ្យចិញ្ចឹមក្មេងៗកំព្រាវិញប្រសើជាងចាស់ទៅវាស្គាល់យើងថា បានចិញ្ចឹមវា ។ ម្យ៉ាងបើពួកគាត់មិនស្គាល់ ចាត់ទុកថាកម្មយើងទៅក្មួយ។
សូមបញ្ជាក់ថា, បច្ចុប្បន្ននេះ សម័យបច្ចេកវិទ្យាកាន់តែទំនើប ជនទុច្ចរិត បុគ្គលឆក់ឱកាស តែបង្កើតនូវបញ្ហាផ្សេងៗ ក្នុងចេតនាបំពុលសង្គម ដែលពួកគេពុំបានយកខួរក្បាល និងឧត្តមគតិ ឆន្ទៈប្រកបដោយវិជ្ជាជីវៈ សីលធម៌ សុជីវធម៌ គុណធម៌ ដើម្បីចូលរួមក្នុងសង្គម ឱ្យជាតិរុងរឿង សាសនាផ្គុំថ្កើងនោះឡើយ។
ដូច្នេះ ប្រសិនបើករណីខាងលើ មិនទាន់ដឹងប្រភពពិតប្រាកដថានៅក្រៅប្រទេស ឬក្នុងប្រទេសកម្ពុជា គួរសមត្ថកិច្ច ស្ថាប័នជំនាញពាក់ព័ន្ធ ក៏ដូចជាអង្គភាពនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បើកការស៊ើបអង្កេត ស្រាវជ្រាវ រកឲ្យឃើញនូវ ការពិតដើម្បីឲ្យសង្គមបានយល់ និងឲ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ទាំងអស់គ្នា ៕
ដោយ ៖ សហការី