ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តស្វាយរៀង បានរៀបចំ ផ្សាយបន្តផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ LED ខ្នាតធំទំហំ​6*4M ជូនបងប្អូនទស្សនាកម្សាន្ត ការប្រកួតបាល់ទាត់រវាងក្រុមជម្រេីសជាតិ នៅយប់ថ្ងៃទី០៧​ (កម្ពុជា​ & មីយ៉ាន់ម៉ា​) រួចស្រេច !

ចែករំលែក៖

ខេត្តស្វាយរៀង ៖ អាជ្ញាធរខេត្តស្វាយរៀង បានរៀបចំ ផ្សាយបន្តផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ LED ខ្នាតធំទំហំ​6*4M  ជូនបងប្អូនទស្សនាកម្សាន្ត ការប្រកួតបាល់ទាត់រវាងក្រុមជម្រេីសជាតិ នៅយប់ថ្ងៃទី០៧​ (កម្ពុជា​ & មីយ៉ាន់ម៉ា​) និងថ្ងៃទី១០​ (កម្ពុជា​ & ឥណ្ឌូណេស៊ី)​​ វេលាម៉ោង​ ៧:០០នាទីយប់ ​ រួចជាស្រេច ។ 

រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្តីជូនដំណឹង​ ដេីម្បីចូលរួមអបអរសារទរព្រឹត្តិការណ៍ជាតិជាប្រវត្តិសាស្ត្រ​ ស៉ីហ្គេមលេីកទី៣២​ ឆ្នាំ២០២៣​នេះ​ នៅសួនច្បារមាត់ទន្លេវ៉ៃគោ​ ក្រុងស្វាយរៀង​ ការប្រកួតបាល់ទាត់រវាងក្រុមជម្រេីសជាតិនៅយប់ថ្ងៃទី០៧​ (កម្ពុជា​ & មីយ៉ាន់ម៉ា​)​ និងថ្ងៃទី១០​ (កម្ពុជា​ & ឥណ្ឌូណេស៊ី)​​ វេលាម៉ោង​ ៧:០០នាទីយប់​ មានផ្សាយបន្តផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ LED ខ្នាតធំទំហំ​6*4M  ជូនបងប្អូនទស្សនាកម្សាន្ត​ (បញ្ជាក់​ មានតុ​ កៅអី​ អង្គុយ)។ 

ទន្ទឹមនោះក៏មានចាក់ផ្សាយបន្ត​ផ្ទាល់​ នៅទីតាំង២ទៀត​រួមមាន​ ៖

– ទូរទស្សន៍​ LED​ រង្វង់មូលផ្លូវជាតិលេខ១​ ក្រុងស្វាយរៀង

– ទូរទស្សន៍​ LED ខាងមុខរោង​ភាពយន្តក្រុងស្វាយរៀង

រៀបចំដោយរដ្ឋបាលខេត្តស្វាយរៀង​ និងឧបត្ថម្ភដោយ​ 

៖​ VATTANAC BREWERY ៕

ដោយ ៖ សហការី


ចែករំលែក៖