ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញយានយន្តល្មើសចំនួន ៣៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសនៃលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី៧ ខែឧសភានេះ!

ចែករំលែក៖

ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា៖​ ចំនួនគោលដៅសរុប ១១គោលដៅ មានយានយន្តចូលគោលដៅចំនួន ១១៤គ្រឿង ម៉ូតូ ៨២គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣៧គ្រឿង មានម៉ូតូចំនួន ២៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

សូមជម្រាបជូនថា​ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ កាលពីថ្ងៃទី៦ ខែឧសភាម្សិលមិញនេះ​ បានឱ្យដឹងដែរថា​ ចំនួនគោលដៅសរុប ០៩គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៥គ្រឿង ម៉ូតូ ៣០គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣៤គ្រឿង មានម៉ូតូចំនួន ៣០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការ ទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕

ដោយ​៖សហការី​(រូបភាព៖ ឯកសារ)


ចែករំលែក៖