ភ្នំពេញ៖ អនុវត្តតាមការចង្អុលបង្ហាញ និងការយកចិត្តទុកដាក់ខ្ពស់ពីលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃពុធ ៦រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណ: អភិបាលខណ្ឌកំបូល បានចាត់តាំងលោក ទ្រី ណារ៉េត អភិបាលរងខណ្ឌ ដឹកនាំមន្ត្រីការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់ សាធារណៈ និងអាជ្ញាធរសង្កាត់ សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ ចុះស្តារប្រឡាយមេមួយខ្សែអមផ្ល្លូវជាតិលេខ៤ ដើម្បីត្រៀមរំដោះទឹកភ្លៀងនារដូវវស្សា។
លោកអភិបាលរងខណ្ឌបានឲ្យដឹងថាការស្តាប្រឡាយខាងលើនេះគឺ ចាប់ពីមុខតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ រហូតដល់ព្រំប្រទល់ខណ្ឌពោធិ៍សែនជ័យ ដើម្បីត្រៀមរំដោះទឹកភ្លៀងនារដូវវស្សានាពេលខាងមុខ។ សូមរំលឹកផងដែរថា កន្លងមកនៅចំណុចដែលអាជ្ញាធរដាក់គ្រឿងចក្រស្តាប្រឡងនោះតែងតែរងនូវការជនលិចផ្លូវ ផ្ទះប្រជាពលរដ្ឋនៅតំបន់នោះនារដូវវស្សា ដូច្នេះហើយទើបលោកអភិបាលខណ្ឌបានចាត់ឲ្យមន្ត្រីជំនាញចុះពិនិត្យនិងដាក់គ្រឿងចក្រស្តាប្រឡាយនេះដើម្បីរំដោះទឹកជូនពលរដ្ឋនារដូវវស្សា៕
ដោយ៖ ចន្ទ លីហ្សា