ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែង

ចែករំលែក៖

ភ្នំពេញ​៖​ ទីតាំងល្បែងស៊ីសងប្រភេទកាស៊ីណូមួយកន្លែងរបស់ជនជាតិចិន​ នៅក្នុងបុរីញូថោន​ ភូមិព្រៃទា១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ត្រូវបានកម្លាំងអាជ្ញាធរចុះបង្ក្រាប  ដកហូតសម្ភារៈមួយចំនួន​ កាលពីវេលាម៉ោង១រសៀលថ្ងៃទី១១​ ខែឧសភា​ ឆ្នាំ២០២៣​ នេះ។ 

អាជ្ញាធរបានឱ្យដឹងថា​ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាទីតាំងខាងលេី​ បានលួចបេីកល្បែងស៊ីសងប្រភេទកាស៊ីណូ​ ហេីយម្ចាស់ជាជនជាតិចិន​ ទេីបលោក​ សក់​ ច័ន្ទកញ្ញារិទ្ធ​ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ​ សហការជាមួយអាជ្ញាធរសង្កាត់ចោមចៅទី៣​ ចុះបង្ក្រាបជាក់ស្តែង។ 

ក្នុងរវង្វង់ប្រតិបត្តិការខាងលេីនេះអាជ្ញាធរដកហូតសម្ភារៈ ទូលេងល្បែងមួយចំនួននិងម៉ូតូ៣គ្រឿង។ 

បច្ចុប្បន្ន​សម្ភារៈពាក់ព័ន្ធខាងលេីត្រូវបានអាជ្ញាធរដកហូតយកទៅរក្សាទុកនៅសាលាខណ្ឌពោធិ៍សែនជ័យ ។

ចំណែកទីតាំងខាងលេីត្រូវបានបិទជាបណ្តោះអាសន្ន៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖