ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាស្តាបុករបាំងថ្មពុះចែកទ្រូងផ្លូវរួចបន្តទៅបុកឡាំប្រឺតាបណ្តាលឱ្យក្រឡាប់ផ្ងារជេីង

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់បេីករថយន្តក្នុងល្បឿនលឿនជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យដួលរលំអស់ចំនួន១កង់ហេីយរថយន្តបន្តទៅបុកឡំប្រឺតាពីក្រោយទៀតបណ្តាលឱ្យក្រឡាប់ផ្ងារជេីងរងការខូចខាតជាទម្ងន់។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង៤០នាទីយប់​ ថ្ងៃទី១១ខែឧសភា​ ឆ្នាំ២០២៣​ នៅចំណុចខាងលិចភ្លើងស្តុបចេនឡា​ តាមបណ្តោយផ្លូវព្រះមុនីរ៉េត​ ស្ថិតក្នុងសង្កាត់ទំនប់ទឹក​ ខណ្ឌបឹងកេងកង។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញឡំប្រឺតា​ មួយគ្រឿងធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះមុនីរ៉េត​ក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាកម៉ាស្តា​ ពណ៌ស​ ពាក់ស្លាកលេខរដ្ឋ10 2-3888​ ធ្វេីដំណេីរមកពីក្រោយយ៉ាងលឿនស្រាប់តែជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឱ្យដួលរលំអស់មួយកង់​ ហេីយរថយន្តនៅមិនអស់ល្បឿនក៏បន្តទៅបុកឡំប្រឺតាពីក្រោយទៀតបណ្តាលឱ្យក្រឡាប់ផ្ងារជេីងតែសំណាមិនមានមនុស្សរងរបួស។ 

ក្រោយកេីតហេតុភាគីខាងរថយន្តបានចេញថ្លៃជួសជុលទៅលេីម្ចាស់ឡំប្រឺតាចំនួន៣០០ដុល្លារដេីម្បីបញ្ចប់រឿងដោយឡែករថយន្តដោយសារតែប៉ះពាល់ដល់ទ្រូងផ្លូវជាសម្បត្តិរដ្ឋទេីបត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយពេលក្រោយ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖