ភ្នំពេញ ៖ ក្នុងវគ្គជម្រុះ ដែលការប្រកួតនាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះ នៅផ្សារអ៉ីអន២ ជាន់ទី៣ សូមអបអរសាទ កីឡាការិនីកម្ពុជា ស្រួង ភាវី ឡើងវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រដណ្ដើមមេដាយ លើវិញ្ញាសាកីឡាប៊ីយ៉ាការ៉ុម ១បាំង ក្រោយយកឈ្នះថៃ Vutthiphan Kongkaket ដោយលទ្ធផលពិន្ទុ ៥០-២៦ ដែល កីឡាការិនីកម្ពុជា ស្រួង ភាវី ធ្វើបានល្អបំផុត។
រំលឹកផងថា នេះជាការប្រកួតកីឡាប៊ីយ៉ាការ៉ុម វិញ្ញាសាទី២ (ប៊ីយ៉ាការ៉ុម១បាំង) របស់កីឡាការិនី ស្រួង ភាវី បន្ទាប់ពីយកបានមេដាយមាស លើវិញ្ញាសាប៊ីយ៉ាការ៉ុម ៣បាំង ជូនជាតិមាតុភូមិនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ កាលពីពេលថ្មីៗនេះ។
សូមបញ្ជាក់ថា, អ្នកនាង ស្រួង ភាវី បាននិយាយថា៖ រាល់ថវិកាដែលខ្ញុំប្រកួតបានជ័យជម្នះបានទាំងប៉ុន្មាន គឺខ្ញុំបានចូលមូលនិធិ និងសប្បុរសធម៌ឲ្យប្អូនៗនៅក្នុងប្រទេសខ្មែរ ខ្ញុំផ្ទាល់ទាំងបេះដូង និងអាយុជីវិត គឺខ្ញុំលះបង់ដេីម្បីកម្ពុជា។
ស្រួង ភាវី អ្នកទទួលបានការគាំទ្រ គោរព ស្រឡាញ់ ពីប្រជាពលរដ្ឋពេញផ្ទៃប្រទេស និងលើពិភពលោក , អ្នកមានជោគជ័យ ដណ្តើមយកមេដាយមាស ជូនជាតិ 🇰🇭 អ្នកពិតជាពលរដ្ឋដ៏ល្អ និងប្រកបដោយចិត្តសប្បុរសធម៌ ៕
ដោយ ៖ សិលា