ខេត្តតាកែវ៖ យោងតាមការបញ្ជាក់ពី លោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានឱ្យដឹងនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះថា កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៤) នៃក្រសួងមហាផ្ទៃ បានចុះបង្រ្កាបករណីគ្រឿងញៀន កាលពីរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ ដោយបានសហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុច ផ្ទះគ្មានលេខ ភូមិតាសូ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។
សមត្ថកិច្ចបានបញ្ជាក់តាមរបាយការណ៍ថាលទ្ធផល៖
ឃាត់ខ្លួនជនសង្ស័យ០៤នាក់មាន ៖
១. ឈ្មោះ ទួន សាស្រា្ត ភេទប្រុស ឆ្នាំកំណើត 1994 ជនជាតិ ខ្មែរ ។
២. ឈ្មោះ ហ្វាង យ៉ាងណាម ភេទប្រុស ឆ្នាំកំណើត 1979 ជនជាតិ ខ្មែរ ។
៣. ឈ្មោះ ចាន់ វាសនា ភេទប្រុស ឆ្នាំកំណើត17/08/1986 ជនជាតិ ខ្មែរ ។
៤. ឈ្មោះ ផាន វណ្ណារ៉ា ភេទប្រុស ឆ្នាំកំណើត 1979 ជនជាតិ ខ្មែរ ។
ដកហូតបានវត្ថុតាង៖ ១- សារធាតុញៀនទម្ងន់ ១១៨.៦៤ក្រាម (មេតំហ្វេតាមីន), ២- សារធាតុគីមីផ្សំ (មិនច្បាស់) ទម្ងន់ ៧៩.១៧៦ក្រាម (៧៩គីឡូ ១៧៦ក្រាម), ៣- រថយន្ត១គ្រឿង។
ក្រោយការឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ រួមនឹងវត្ថុតាង ត្រូវបាន តុលាការសម្រេចឃុំខ្លួនជាបណ្ដោះអាសន្ន និងបន្តស្រាវជ្រាវចាប់មេក្លោងនៅខាងក្រោយករណីនេះបន្ថែមទៀត ៕
ដោយ៖សុខាសែនជ័យ