ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: sopha kol

កងទ័ពឆ្មាំជាតិ ២០០០នាក់ ត្រូវបានដាក់ពង្រាយក្នុងទីក្រុង Los Angeles ទប់ស្កាត់បាតុកម្ម

សារព័ត៌មាន AFP បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញបញ្ជាដាក់ពង្រាយកងទ័ពឆ្មាំជាតិ ២០០០នាក់ ខណៈទីភ្នាក់ងារសហព័ន្ធក្នុងទីក្រុង Los Angeles បាននិងកំពុងប្រឈមមុខជាមួយក្រុមបាតុករ ២ថ្ងៃជាប់ៗគ្នាមកនេះ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ... Read More »

អ្នកនាំពាក្យ​ក្រសួងព័ត៌មាន​ ជំរុញការយល់ដឹងអំពីព័ត៌មានក្លែងក្លាយតាមរយៈសិក្ខាសាលា និងបើកយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ

ភ្នំពេញ​៖​ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ម្សិលមិញនេះ​ បានថ្លែង​ជំរុញការយល់ដឹងអំពីព័ត៌មានក្លែងក្លាយតាមរយៈសិក្ខាសាលា និងបើកយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ។  ការថ្លែងបែបនេះ​របស់​លោកអ្នកនាំពាក្យ​ នាឱកាសអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាខ្នាតតូចក្រោមប្រធានបទ ពលរដ្ឋឌីជីថលទប់ស្កាត់ព័ត៌មានក្លែងក្លាយ  ដែលប្រារព្ធធ្វើនៅទីស្នាក់ការកណ្តាលអង្គការសមាគមស៊ីវិល ... Read More »

រដ្ឋមន្ត្រី​ នេត្រ​ ភក្ត្រា​ អំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់តាមដានព័ត៌មានទាក់ទងនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ប៉ុន្តែសូមកុំមានភាពស្លន់ស្លោ!

ភ្នំពេញ​៖​ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៨ ខែមិថុនា​ ឆ្នាំ២០២៥នេះ​ បានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋជឿជាក់និងទុកចិត្តលើថ្នាក់ដឹកនាំជាតិរបស់យើងគឺសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហាព្រំដែនប្រកបដោយភាពឈ្លាសវៃនិងតម្កល់ផលប្រយោជន៍ជាតិជាធំដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ... Read More »

ឃាត់ជនសង្ស័យ២នាក់ ប៉ុនប៉ងបាញ់អ្នកសារព័ត៌មាន ២នាក់សម្លាប់ ពេលចុះយកព័ត៌មានបទល្មើសព្រៃឈើក្នុងតំបន់ព្រៃឡង់

ខេត្តស្ទឹងត្រែង៖ ភ្នាក់ងារអ្នកយកព័ត៌មាន២នាក់ត្រូវខ្មាន់កាំភ្លើង ពួនលបបាញ់ប្រហារ ប៉ុនប៉ងមនុស្សឃាត នៅវេលាម៉ោងជិត១០យប់ថ្ងៃទី០៥ខែមិថុនា ឆ្នាំ២០២៥ ខណៈ ជនរងគ្រោះទាំង២នាក់ ត្រឡប់មកពីយកព័ត៌មាន ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ស្ថិតនៅតំបន់ព្រៃឡង់ ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ អ្នកសារព័ត៌មានទាំង២ ... Read More »

រឿងនិទានខ្លីប្រចាំថ្ងៃអាទិត្យ÷ រឿង៖ កណ្ដុរលោភលន់ភ្លេចខ្លួន

   ក្នុងសម័យកាលដ៏យូរលង់មកហើយ មានសត្វកណ្ដុរ៣ក្បាលដោយសារអត់ចំណីខ្លាំងពេកបានសម្រេចចិត្តចូលទៅសុំបម្រើការងារជាមួយម្ចាស់កសិដ្ឋានគ្រាន់បានការឧបត្ថម្ភចំណីអាហារយកមកបន្តជីវិត។    ពេលចូលទៅដល់ ម្ចាស់កសិដ្ឋាន បានប្រកាសការងារ៣មុខព្រួញខុសៗគ្នា និងទទួលបានការឧបត្ថម្ភក៏ខុសៗគ្នាឱ្យកណ្ដុរទាំងបីជ្រើសរើស។    ម្ចាស់កសិដ្ឋានបានកំណត់ការងារទាំង៣ឲ្យកណ្ដុរជ្រើសរើសគឺ.ទី១ ការងារមើលថែសត្វស្ទាំងទទួលការឧបត្ថម្ភពោត ៤ រទេះ។ ការងារទី ២.ដេញពស់ថ្លាន់កុំឲ្យចូលកសិដ្ឋាន ... Read More »

រថយន្តស្ទូចបើកឡើងលើស្ពានបណ្តាលឱ្យបាក់ផ្លាកហាមរថយន្តធំចូលអស់០១ផ្ទាំង គាំងទៅមុខលែងរួច

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តស្ទូចមួយគ្រឿងចង់បើកឡើងលើស្ពានប៉ុន្តែគ្រាន់តែឡើងបានបន្តិច ទាក់ផ្លាកហាមឃាត់ បាក់អស់មួយផ្ទាំងគាំងទៅមុខលែងរួច ។ ហេតុការណ៍បានកើតឡើងកាលពីវេលា ម៉ោង ១២ និង ៤០នាទីយប់រំលងអធ្រាត្រ ឈានចូល ថ្ងៃ ទី ០៨ ... Read More »

ចោរគាស់ផ្ទះម្នាក់ត្រូវម្ចាស់ដេញតាមទាន់ប្រតាយប្រតប់គ្នាបណ្ដាលឲ្យម្ចាស់ផ្ទះរងរបួស រីឯចោរត្រូវបានចាប់ឲ្យសមត្ថកិច្ច

ខេត្តកំពង់ស្ពឺ​៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​ប្រគល់​ឱ្យ​សមត្ថកិច្ច ខណៈ​ដែល​ចូលទៅ​ធ្វើសកម្មភាពគាស់​ទ្វារផ្ទះ​ប្រជាពលរដ្ឋបម្រុង​លួច​ទ្រព្យសម្បត្តិ​ ត្រូវម្ចាស់ផ្ទះមកទាន់និង​ដេញ​តាម ក៏ត្រូវជនសង្ស័យ​ទាញ​កាំបិត​កាប់​បណ្តាលឱ្យរង​របួស​ដៃ​ម្ខាង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់ប្រជាពលរដ្ឋនៅម្តុំនោះ។ ការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ចោរ​គាស់​ទ្វារផ្ទះ​ប្រុង​លួច​ទ្រព្យសម្បត្តិនេះគឺធ្វើឡើងកាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០២៥ ស្ថិត​នៅ​ក្នុងភូមិ​ទី​៦ ឃុំ​យាយ​ម៉ៅ​ពេជ្រនិល ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ... Read More »

Jorginho រកឃើញក្លឹបថ្មីក្រោយចេញពី Arsenal ហើយគ្រោងនឹងលេងនៅ Club World Cup

ខ្សែបម្រើអ៊ីតាលី Jorginho បានចូលរួមជាមួយក្លឹបប្រេស៊ីល Flamengo បន្ទាប់ពីគាត់ចាកចេញពី Arsenal ។ កីឡាករវ័យ 33 ឆ្នាំនឹងចាកចេញពីក្រុមកាំភ្លើងធំនៅពេលដែលកិច្ចព្រមព្រៀងរបស់គាត់បានបញ្ចប់នៅថ្ងៃទី 30 ខែមិថុនា ប៉ុន្តែក្លឹបនៅទីក្រុងឡុងដ៍បាននិយាយថាពួកគេបាន “ឈានដល់កិច្ចព្រមព្រៀងទៅវិញទៅមកជាមួយ Jorginho ... Read More »

កម្ពុជា ប្តេជ្ញាដោះស្រាយបញ្ហាព្រំដែនជាមួយថៃតាមមធ្យោបាយសន្តិភាព និងតាមច្បាប់អន្តរជាតិ

ភ្នំពេញ​៖​ រាជរដ្ឋាភិបាលកម្ពុជា មានគោលជំហរច្បាស់លាស់ មិនប្រែប្រួល ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយព្រះរាជាណាចក្រថៃ ដោយផ្អែកលើវិធីសាស្រ្តសន្តិវិធី មិត្តភាព និងការសហប្រតិបត្តិការជាបន្តបន្ទាប់ ដូចតទៅ៖ ១. កម្ពុជាប្រកាន់ខ្ជាប់នូវគោលជំហររក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសថៃ ដោយចូលរួមជាដៃគូសំខាន់ក្នុងការកសាងស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់។ ... Read More »

InterMilan ចុះហត្ថលេខាទិញខ្សែប្រយុទ្ធប្រេស៊ីល Henrique ពី Marseille

ក្លឹប Inter Milan បានចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Luis Henrique ពីក្លឹប Olympique de Marseille ក្នុងក្របខ័ណ្ឌ Ligue 1។ ខណៈដែលរយៈពេលនៃកិច្ចសន្យា និងព័ត៌មានលម្អិតផ្នែកហិរញ្ញវត្ថុមិនត្រូវបានបង្ហាញឱ្យដឹងនោះ ... Read More »

ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់រហូតដល់៣៥%

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​ទី​០៨​ ខែមិថុនា​ ឆ្នាំ​២០២៥នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈ​ខ្យល់មូសុងនិរតីជាមួយសម្ពាធទាបដែលគ្របដណ្តប់ លើឈូងសមុទ្រថៃ អាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង មានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា។ ក្រសួងធនធានទឹក​ បានបញ្ជាក់ថា​ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ... Read More »

Ronaldoបញ្ចាក់ច្បាស់ថាគាត់មិនមានគម្រោងលេងនៅ Club World Cup ទេ

ខ្សែប្រយុទ្ធ Al-Nassr និងព័រទុយហ្គាល់ Cristiano Ronaldo បាននិយាយកាលពីថ្ងៃសៅរ៍ថាគាត់មិនមានគម្រោងទៅលេងនៅ Club World Cup នៅសហរដ្ឋអាមេរិកទេ បើទោះបីជាត្រូវបានអនុញ្ញាតដោយក្លឹបដែលចូលរួមក្នុងការប្រកួតបន្ថែម 32 ក្រុមក៏ដោយ។ ការរំពឹងទុកអំពីអនាគតរបស់កីឡាករវ័យ 40 ... Read More »

គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ដាក់គោលដៅត្រួតពិនិត្យអាវុធដើម្បីរក្សាសន្តិសុខសុវត្តិភាពជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ ថ្ងៃសៅរ៍ ១២កេីត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថៃ្ង ០៧ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១៩ និង ... Read More »

យប់ថ្ងៃសៅរ៍ទី៧ មិថុនាផ្លូវថ្មើរជើង (Walking Street) យុទ្ធនាការ១ម៉ឺនរៀល ១ម៉ឺននាក់ គំនិតផ្ដួចផ្ដើមដោយលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត

ភ្នំពេញ៖ យប់ថ្ងៃសៅរ៏ទី៧មិថុនា នៅលើផ្លូវថ្មើរជើង (Walking Street បានបើកយុទ្ធនាការ១ម៉ឺនរៀល១ម៉ឺននាក់ ជាគំនិតផ្ដួចផ្ដើមដោយលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានទីតាំងរូបសំណាក់តេជោមាសតេជោយ៉តមុខវត្តឧណ្ណាលោម  ក្នុងឱកាសនោះក៏មានការថតរូបបានភ្លាមដោយសេរីផងដែរ.នៅយប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ ។  ... Read More »

សម្ដេចតេជោ៖ បើគ្មានទំនិញថៃលើទីផ្សារកម្ពុជា មិនមែនកម្ពុជាពហិការទេ តែនេះជាលទ្ធផលដែលថៃបិទទ្វារព្រំដែនខ្លួនឯង

ភ្នំពេញ ៖ «ខ្ញុំគ្រាន់តែចង់រំលឹកដល់ប្រជាជនកម្ពុជាក៏ដូចជាប្រជាជនថៃឲ្យបានជ្រាបថា ប្រសិនបើគ្មានទំនិញថៃលើទីផ្សារកម្ពុជាមិនមែនមកពីកម្ពុជាពហិការ មិនប្រើទំនិញថៃនោះទេ តែជាលទ្ធផលនៃការបិទច្រកព្រំដែន ព្រោះបើបិទមនុស្សច្បាស់ជាបិទទាំងទំនិញ។»។                 ... Read More »

សម្តេចតេជោ ហ៊ុន សែន ឃើញបុគ្គល ឌួង ឆាយ បង្ហោះឱ្យស្អប់ខ្ពើមជាតិសាសន៍

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានឃើញសារបង្ហោះ លោក ឌួង ឆាយ បង្ហោះឱ្យស្អប់ខ្ពើមជាតិសាសន៍ ដែលនាំភ្លើងអាចទៅជាជម្លោះជាតិសាសន៍ អាចប៉ះពាល់ ទំនាក់ទំនងការទូតដ៏ល្អ ... Read More »

អភិបាលខេត្តបន្ទាយមានជ័យ៖ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងស្ទឹងបត់ ត្រូវថៃបិទនៅវេលាម៉ោងជាង ៤រសៀលថ្ងៃនេះ, ច្រកទ្វារតំបន់ និងច្រករបៀង ក៏ត្រូវថៃបិទទាំងអស់ផងដែរ

ខេត្តបន្ទាយមានជ័យ ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់សារព័ត៌មានថា ៖ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងច្រកទ្វារអន្តរជាតិស្ទឹងប ត់ ត្រូវបានថៃបិទនៅវេលាម៉ោងជាង ៤រសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ ... Read More »

ប្រធានក្រុមហ៊ុន Geely ថា ឧស្សាហកម្មរថយន្តសកលប្រឈមមុខនឹង “ភាពលើសចំណុះយ៉ាងធ្ងន់ធ្ងរ”

ប្រធាន និងជាស្ថាបនិកក្រុមហ៊ុន Geely លោក Li Shufu បាននិយាយកាលពីថ្ងៃសៅរ៍ថា ឧស្សាហកម្មរថយន្តពិភពលោកកំពុងប្រឈមមុខនឹង “ការលើសចំណុះយ៉ាងធ្ងន់ធ្ងរ” ហើយថាក្រុមហ៊ុនផលិតរថយន្តចិនបានសម្រេចចិត្តមិនសាងសង់រោងចក្រផលិតថ្មី ឬពង្រីកផលិតកម្មនៅក្នុងកន្លែងដែលមានស្រាប់។ លោក Li បានធ្វើការអត្ថាធិប្បាយបែបនេះនៅក្នុងវេទិការស្វ័យប្រវត្តិមួយនៅកណ្តាលទីក្រុង Chongqing ... Read More »

វៀតណាមប្រកាសអតិរេកពាណិជ្ជកម្ម 4.7ពាន់លានដុល្លារ ក្នុងរយៈពេល 5 ខែដំបូង

ពាណិជ្ជកម្មបរទេសសរុបបានកើនឡើងដល់ 355.79 ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល 5 ខែដំបូងនៃឆ្នាំ 2025 កើនឡើង 15.7% ពីមួយឆ្នាំទៅមួយឆ្នាំ នេះបើយោងតាមនាយកដ្ឋានគយក្រោមក្រសួងហិរញ្ញវត្ថុ។ ប្រាក់ចំណូលនាំចេញរបស់ប្រទេសបានកើនឡើង 14% ខណៈពេលដែលការនាំចូលកើនឡើង 17.5% ដែលបណ្តាលឱ្យមានអតិរេកពាណិជ្ជកម្មចំនួន ... Read More »

លទ្ធផលនៃយុទ្ធនាការបង្ក្រាបគ្រឿងញៀនខុសច្បាប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥

ភ្នំពេញ៖ យោងតាមរបាយការណ៍សរុបការអនុវត្តច្បាប់ប្រឆាំងបទល្មើសគ្រឿងញៀននៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនក្រសួងមហាផ្ទៃប្រចាំថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ បង្ក្រាប (ជួញដូរ រក្សាទុក ដឹកជញ្ជូន  ដាំដុះ ផលិតកែច្នៃ ចាត់ចែង ផ្ដល់ទីតាំង និងប្រើប្រាស់) ជាលទ្ធផល ÷ ... Read More »

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចេញញត្តិគាំទ្រចំណាត់ការដ៏ម៉ឺងម៉ាត់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាលើបញ្ហាព្រំដែនជាមួយថៃ

ភ្នំពេញ​៖​ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងមន្ត្រីការទូតនៅតាមបណ្តាស្ថានតំណាងកម្ពុជានៅបរទេស សូមគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការដ៏ ម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសម្រេចនាំយកបញ្ហា ប្រាសាទតាមាន់ធំ ... Read More »

ការកាប់បំផ្លាញព្រៃឈើ Amazon កើនឡើងជាង 90%

គោលដៅការពារបរិស្ថានរបស់ប្រទេសប្រេស៊ីលកំពុងប្រឈមមុខនឹងបញ្ហាដ៏ធ្ងន់ធ្ងរ ដោយសារតែតំបន់ព្រៃអាម៉ាហ្សូនត្រូវបានបំផ្លាញក្នុងខែឧសភា បានកើនឡើង 92% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះគឺជាតួលេខនៅក្នុងរបាយការណ៍ដែលបានចេញផ្សាយនៅថ្ងៃទី 6 ខែមិថុនាដោយវិទ្យាស្ថានជាតិប្រេស៊ីលសម្រាប់ការស្រាវជ្រាវអវកាស (INPE) ដែលជាអង្គភាពសម្រាប់តាមដានការផ្លាស់ប្តូរព្រៃឈើតាមរយៈរូបភាពផ្កាយរណប។ កាលពីខែមុន តំបន់នៃការបាត់បង់ព្រៃឈើក្នុងតំបន់ Amazon បានកើនដល់ ៩៦០ ... Read More »

កម្មការិនីរោងចក្រម្នាក់ ចាក់សោរចេញទៅធ្វើការបាត់ ឆ្លងចរន្ដអគ្គិសនីឆេះបន្ទប់អស់ម៉ូតូរួមទាំងសម្ភារៈមួយចំនួនធំ

ខេត្តកណ្តាល ៖ កម្មការិនីរោងចក្រម្នាក់ ចាក់សោរបន្ទប់ទៅធ្វើការដោយបានទុកម៉ូតូក្នុងផ្ទះជួល មកវិញភ្លើងឆេះអស់ម៉ូតូមួយគ្រឿង និងសម្ភារៈអស់មួយចំនួនធំ ។ ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចបន្ទប់ជួល ក្នុងភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ... Read More »

បទវិភាគ៖ ការជួបសន្ទនាតាមទូរស័ព្ទរវាងប្រមុខរដ្ឋចិននិងអាមេរិកបានចង្អុលបង្ហាញពីទិសដៅអភិវឌ្ឍន៍នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

អន្តរជាតិ ៖ នាល្ងាចថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ “នេះជា កិច្ច ... Read More »

🔥Update ៖ បើករថយន្តដឹកខ្យូសស្បូវ ទាក់ជាមួយខ្សែភ្លើងឆ្លងចរន្ដអគ្គិសនីឆេះផ្អើលពេញផ្លូវ

ខេត្តកណ្តាល៖ បុរសម្នាក់បើករថយន្តដឹកខ្យូសស្បូវ ដើម្បីឲ្យភ្ញៀវដែលកុម្មង់ ស្រាប់តែទាក់ជាមួយខ្សែភ្លើងឆ្លងចរន្តអគ្គិសនីឆេះយ៉ាងសន្ធោសន្ធៅ ផ្អើលប្រជាពលរដ្ឋនាំគ្នាយកទុយយោទឹកជួយបាញ់ពន្លត់ ។  ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះបានកើតទ្បើង កាលវេលាម៉ោង ១២ និង ១៨នាទីថ្ងៃត្រង់ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវជាតិផ្លូវលេខ១១៥ ភូមិខ្ពបវែង ... Read More »

ភាគីកម្ពុជាបិទច្រកទ្វារអន្តរជាតិ បន្ទាប់ពីភាគីថៃបិទមុនជាង៣០នាទី

ខេត្តបន្ទាយមានជ័យ៖ មន្ត្រីច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានបញ្ជាក់ប្រាប់នៅរសៀលម៉ោង៤និង៤៧នាទីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះថា ខាងមន្ត្រីច្រកទ្វារអន្តរជាតិព្រំដែនប៉ោយប៉ែតបានសម្រេចបិទច្រកទ្វារបន្ទាប់ពីភាគីថៃ(ឈុតខ្មៅ) បានទាញទ្វាររបងច្រកព្រំដែនបិទដោយមិនបានសហការជាមួយភាគីកម្ពុជាដែលឈជើងនៅប្រចាំតំបន់ខាងលើនោះឡើយ។ លោកបញ្ជាក់ថាៈ បន្ទាប់ពីភាគីថៃបិទច្រកទ្វារព្រំដែនរួចមក ខាងមន្ត្រីដែលឈរជើងប្រចាំច្រកទ្វារខាងលើរង់ចាំបទបញ្ជាពីថ្នាក់ដឹកនាំអំពីបញ្ហាបិទច្រកទ្វារឫមិនបិទរហូតនៅម៉ោងប្រមាណ៤និង៤៧នាទីខាងកម្ពុជាក៏ទទួលបានបទបញ្ជាពីថ្នាក់លើដោយឲ្យបិទតាមក្រោយភាគីថៃ។ សូមបញ្ជាក់ថាៈ ការបិទច្រកទ្វារនេះគី មិនអនុញ្ញាតឲ្យជនជាតិណាម្នាក់ឆ្លង កាត់ចេញចូលនោះឡើយ រង់ចាំនៅថ្ងៃបន្ត ឫរង់ចាំនៅព្រឹកថ្ងៃទី៨ខែឆ្នាំដដែល ... Read More »

លោក ស៊ូ ម៉ុល ចុះជួបសំណេះសំណាល និងផ្ដល់គ្រឿងឧបភោគបរិភោគ ជូនដល់ មេបញ្ជាការ មេបញ្ជាការរង និងពលទាហាន ផ្នែកសឹករងស្រុករមាសហែក និងវីរៈសេនាតូចលេខ ២៣៣ ដែលកំពុងត្រៀមប្រចាំការ ២៤ម៉ោងលើ២៤

ខេត្តស្វាយរៀង៖ លោកស៊ូ ម៉ុល ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងជាអភិបាលស្រុក និងលោកអុិន សាបន ប្រធានក្រុមប្រឹក្សាស្រុក ព្រមទាំងសហការី លោកលោកស្រីមេឃុំ ទាំង១៦ នាព្រឹកថ្ងៃទី ៧ខែមិថុនាឆ្នាំ២០២៥ បានចុះជួបសំណេះសំណាល និងផ្ដល់គ្រឿងឧបភោគបរិភោគជូនដល់ ... Read More »

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំចរចាជុំទី២ រវាងកម្ពុជា-សហរដ្ឋអាម៉េរិក ជុំវិញកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ

ភ្នំពេញ​៖​ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖ នាថ្ងៃទី៤ ដល់ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី ... Read More »

អ្នកនាំពាក្យក្រសួងការបរទេស៖​ មកដល់ពេលនេះក្រសួងការបរទេសមិនទាន់ទទួលបានព័ត៌មានណាមួយពីភាគីថៃនៅឡើយទេ

ភ្នំពេញ​៖​ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា​ បានថ្លែងថា​ រហូតមកដល់ពេលនេះ ក្រសួងការបរទេសមិនទាន់ទទួលបានព័ត៌មានណាមួយពីភាគីថៃ ក៏ដូចជាពីអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា អំពីការបិទច្រកព្រំដែនណាមួយដោយភាគីថៃ នៅឡើយទេ។  ពាក់ព័ន្ធនឹងព័ត៌មានអំពីការបិទច្រកព្រំដែនតំបន់មួយចំនួនដោយភាគីថៃ នៅថ្ងៃទី៧ មិថុនា ២០២៥ ... Read More »

នៅរសៀលនេះ ! ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ និងបិទច្រកតំបន់ម៉ាឡៃនៅថ្ងៃស្អែក !

ខេត្តបន្ទាយមានជ័យ ៖ ច្រកតំបន់បឹងត្រកួន ស្ថិតនៅក្នុងស្រុកថ្មពួក ខេត្ត បន្ទាយមានជ័យ ត្រូវបានកងម្លាំង ថៃទាញបារ៉ាស់ បិទមិនឲ្យមានការចរាចរណ៍ ឆ្លងកាត់ នៅរសៀលថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២៥ ... Read More »